Connect with us

ព័ត៌មានជាតិ

២​នាក់​ប្តី​ប្រពន្ធ​ជា​អាជីវករ​ផ្សារ​ដើម​គ លួច​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត ​ត្រូវ​ប​ញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កំពង់ចាម

បានផុស

នៅ

​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ ដែល​ជា​អាជីវករ​ផ្សារ​ដើម​គ បាន​លួច​រត់​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នៅ​ភូ​មិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ត្រូវ​បាន​រថយន្ដ​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ​ ចុះ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​រ​កកូ​វីដ​១៩​ នៅ​ខេត្តកំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បើតាមលោក កែ ជិនបុត្រ ប្រធាន​មណ្ឌល​សុខភាព​ព្រែក​ដំបូក​បាន​ឲ្យ​ដឹងថា​ ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​ប្តី​មានឈ្មោះ ង៉ុ​យ អាន់ ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​និង​ប្រពន្ធ​មានឈ្មោះ ​ណ​យ​ ស្រី​កែវ​ អាយុ​២០​ឆ្នាំ​ ដែល​ពួកគាត់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​។ ​លោក​បាន​បន្តថា​ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ ​ចេញពី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា ​ឆ្នាំ​២០២១​ ហើយ​ដោយ​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន​បាន​ចូល​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រែក​តា​ម៉ាក់ ​ហើយ​បាន​បន្ត​ដំណើរ​មកដល់​ភូមិ​ព្រែក​ដំបូក​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែមេសា ​ឆ្នាំ​២០២១​។ ​លោក​បាន​បន្ថែមទៀតថា ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពីរ​នាក់​ប្តី​ប្រពន្ធ​មកពី​ភ្នំពេញ​ភ្លាម​ លោក​បាន​ចុះ​សួរនាំ​និង​រាយការណ៍​ទៅ​ស្រុក​ប្រតិបត្តិ​ស្រី​សន្ធរ​ហើយ​ បា​ន​ប​ញ្ជូន​រថយន្ត​មក​ដឹក​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​នៅ​ខេត្ត​កំពង់ចាម ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ ខែមេសា ​ឆ្នាំ​២០២១​។​

គួរ​បញ្ជាក់​ថា ​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ ធ្លាប់​បាន​ធ្វើតេស្តរ​កូ​វីដ​១៩​តាមរយៈ​ឧបករណ៍​តេស្ត​រហ័ស​កាលពី​ថ្ងៃទី​១៧​ ខែមេសា ​ឆ្នាំ​២០២១​ ដោយ​លទ្ធផល​អវិជ្ជមាន​ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​តាមដាន​សុខភាព​យក​សំណាក​ជា​លើក​ទី​២​ទៀត​ តែ​បាន​នាំ​គ្នា​លួច​រត់គេច​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត​តែម្តង​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម