Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យកម្លាំងកងទ័ពសម្រាប់ត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យកម្លាំងនៅអង្គភាពមួយចំនួន ដែលរួមមាន វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ បញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ សាលានាយទាហានសកម្ម និងកងពលតូចលេខ៧០​ ដើម្បីត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍រាតត្បាតជំងឺកូវី-១៩ នៅលើសាកលលោក ក៏ដូចជាសភាពការណ៍ កូវីដ-១៩ នៅក្នុងតំបន់ និងនៅកម្ពុជា។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានក្រើនរំលឹកអំពីការបង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងកម្លាំងនៅតាមបណ្ដាអង្គភាពទាំងអស់ ដោយហាមការចេញចូលក្នុងបន្ទាយ ជំរុំស្នាក់នៅ ដែលនាំឱ្យប៉ះពាល់រាលដាលឆ្លងជំងឺកូវីដ-១៩ ដល់អង្គភាព។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបង្កើនការ យកចិត្តទុកដាក់ប្រុងប្រៀប ត្រៀមលក្ខណៈជាស្រេច ដើម្បីអន្តរាគមន៍នៅពេលណាមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានឱ្យថ្នាក់ដឹកនាំ មេបញ្ជាការ ត្រួតពិនិត្យឡើងវិញ អំពីការចាក់វ៉ាក់សាំងចំពោះកងទ័ព និងគ្រួសារកងទ័ពដែលមិនទាន់បានចាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម