ទីតាំងដែលលបលួចបើកសង្វៀនបញ្ជល់មាន់ មិនទាន់បានប៉ុន្មានផង ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅបង្ក្រាបភ្លាម។ ទីតាំងនេះ ស្ថិតក្នុងភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាករណីបង្ក្រាបទីតាំងបើកបញ្ជល់មាន់នេះ គឺធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី កាលពីព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកអ្នកលេងល្បែងភ្នាល់ ដែលឃាត់ខ្លួនបានមានដូចខាងក្រោម
១. យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម នៅភូមិព្រែកតាពៅ, ២. យ៉ា សុភិន ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ៣. ឡេង រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកោះនរា សង្កាត់និរោធ, ៤. ជ គង់ ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិព្រះពន្លា, ៥. សាន ពិនណា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រះពន្លា។ ៦. មុត ចាន់ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ, ៧. ជា កក្កដា ភេទប្រុស អាយុ២៤ឆ្នាំ ៨. អឿន សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ, ៩. សំ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ, ១០. ម៉ៅ ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ១១. ឈាង គឹមហៃ ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ១២. ថន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ, ១៣. ភឿន សុភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ, ១៤. អែម គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង៣ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោកអធិការបញ្ជាក់ថា ក្នុងករណីបង្ក្រាបនេះ សមត្ថកិច្ចរកឃើញមាន់ជល់ចំនួនក្បាល ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ខ្នាយដែកចំនួន៧គូនិងស្កុតរុំខ្នាយចំនួន១០ដុំ។ ក្នុងនោះលោកអធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឲ្យជួយសហការណ៍ផ្តល់ព័ត៌មានពីទីតាំងបើកល្បែងស៊ីសង ដើម្បីឈានដល់ការបង្ក្រាបឲ្យអស់ កុំឲ្យមានក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ទីតាំងកម្សាន្តនិងម៉ាស្សា ៣៦២កន្លែង នៅភ្នំពេញ ត្រូវអាជ្ញាធរចុះបិទ