Connect with us

ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់វិជ្ជមាន កូវីដ១៩ នៅឃុំឆ្នុកទ្រូ ទើបមកពីតំបន់ក្រហមច្បារអំពៅ ខណៈពាក់ព័ន្ធផ្ទាល់១៤ នាក់ទៀត

បានផុស

នៅ

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី២៥ ខែ០៤ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា មានស្ត្រីជនជាតិវៀតណាមម្នាក់ ឈ្មោះ ជិន ធី ហឿង អាយុ២៧ឆ្នាំ មានវិជ្ជមានកូវីដ១៩ ដែលស្ត្រីរូបនេះបានលួចមកពីតបន់ក្រហមសង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ ចូលមកក្នុងឃុំឆ្នុកទ្រូ នៅថ្ងៃទី២០ ខែមេសា ក្នុងនោះមានសមាជិកក្នុងគ្រួសារសរុបចំនួន២ គ្រួសារ ដែលមានគ្នា៨នាក់ អាជ្ញាធរបាននាំយកទៅចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកបរិបូណ៌កន្លងមក និងយកសំណាក់ពិនិត្យនៅថ្ងៃទី២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៅរសៀលថ្ងៃទី២៥ ខែមេសានេះ គឺស្ត្រីជនជាតិវៀតណាមម្នាក់ខាងលើ (វិជ្ជមានកូវីដ១៩) ដោយមានអ្នកពាក់ព័ន្ធផ្ទាល់រហូតដល់១៤ នាក់ដែលអាជ្ញាធរកំពុងធ្វើការស្វែងរកអ្នកពាក់ព័ន្ធបន្តទៀត។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅល្ងាចថ្ងៃទី២៥ ខែមេសានេះថា ពិតជាមានជនជាតិវៀតណាមម្នាក់ មានវិជ្ជមានកូវីដ១៩ពិតមែននៅឃុំឆ្នុកទ្រូ ។ ដោយក្រុមគ្រូពេទ្យកំពុង តែចាត់វិធានការបន្ទាន់ ទៅលើអ្នកប៉ះពាល់ផ្ទាល់ ព្រោះតំបន់នោះប្រ ជាពលរដ្ឋទើបតែបន្លាស់ទីពីផ្ទះបណ្ដែតទឹក ឡើងមករស់នៅលើគោក ។

អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម