Connect with us

ព័ត៌មានជាតិ

ប្តី​រត់កង់បី ប្រពន្ធ​កម្មការិនី​រោងចក្រ ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ គ្មាន​រោគ​សញ្ញា តេស្ត​ចុងក្រោយ​​ឆ្លង​​កូវីដ ១៩

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ បានប្រកាស​វិជ្ជមានកូវីដ ១៩ លើ​ពលរដ្ឋ​ពីរ​នាក់​​ជា​ប្តី​ប្រពន្ធ ដែល​ប្តី​មុខ​របរ​​រត់កង់​បី និង​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ ប្តី​ប្រពន្ធ​ទាំ​ងពីរ​នាក់នេះប្តី​មានឈ្មោះ​ឌឹម​ សុឃឿន អាយុ ២៦ ឆ្នាំ មុខរបរ​រត់កង់បី និង​ប្រពន្ធឈ្មោះសួន ឡៃហួរ អាយុ ២០ ឆ្នាំ​ មុខ​របរ​កម្មការិនីរោងចក្រ​ឌីឡាក់។ ពួកគេទាំង​ពីរ​រស់នៅ​បន្ទប់ជួលនៅ​រាជធានី​ភ្នំពេញ។

តាម​ប្រភព​អាជ្ញាធរ នៅថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ​២០២១ ប្តី​ប្រពន្ធ​ទាំ​ង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត ពេល​មក​ដល់​ប៉ុស្តិ​ត្រួតពិនិត្យ​ព្រំ​ប្រទល់ខេត្តកំពង់ចាម និង​កំពង់ធំ ​បាន​ជិះ​គេច​ប៉ារ៉ាស​សមត្ថកិច្ចតាម​ផ្លូវ​ទឹកឆា។

ពេល​មកដល់ផ្ទះ អាជ្ញាធរឃុំ​បាន​ចុះ​វាស់​កម្តៅ និង​ឲ្យធ្វើ​ចត្តាឡីស័កនៅ​ផ្ទះភ្លាមៗ។ ​នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅវិទ្យាល័យ​ទ្រៀល។

​រយៈ​ពេលធ្វើ​ចត្តាឡីស័ក អ្នក​ទាំង​ពីរ​មិនមាន​រោគ​សញ្ញា​សង្ស័យ​នោះទេ ហើយ​នៅថ្ងៃ ២៤ ខែ​មេសា ​គ្រូពេទ្យ​បាន​ទៅ​យក​សំណាក ទទួលលទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃ ២៥ ខែ​មេសា ឆ្នាំ​២០២១ និង​​ត្រូវ​នាំទៅ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​បារាយណ៍-សន្ទុក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម