Connect with us

ព័ត៌មានជាតិ

រយៈពេល២ថ្ងៃក្រុមគ្រូពេទ្យយកសំណាកអាជីវករផ្សារជម្ពូវ័ន្តរកឃើញវិជ្ជមាន៤១នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូរវ័ន្ត ៩៣៥ នាក់ហើយរកឃើញអ្នកវិជ្ជមានចំនួន ៤១ នាក់នៅក្នុងរយៈពេល ២ថ្ងៃ។

ទីតាំងដែលក្រុមគ្រូពេទ្យយកសំណាកខាងលេីនេះបានធ្វេីឡេីងនៅក្នុងសាលាបឋមសិក្សាជម្ពូរវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូរវន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសុទ្ធ សុជាតិចៅសង្កាត់រងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោយពីបញ្ចប់ការធ្វេីសំណាកជាលទ្ធផល រកឃេីញអ្នកវិជ្ជមានទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។ ដោយឡែកផ្សារជម្ពូវ័នត្រូវបានអាជ្ញាធរបិទផ្អាកជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ។


អាជ្ញាធរបានអំពាវនាវ បេីកបងប្អូនដែលមិនទាន់ទៅយកសំណាកសូមប្រញាប់ទៅយកជាបន្ទាន់ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត។

លោកក៏អំពាវនាវឱ្យបងប្អូនចូលរួមអនុវត្តតាមក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម