Connect with us

ព័ត៌មានជាតិ

អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែល​មាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅខេត្តដ៏ទៃ ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា សម្រាប់​អ្នកធ្វើដំណើរ​ចេញពី​តំបន់ ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​ខេត្ត​ដទៃ ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ត្រូវ​រាយការណ៍​អំពី​ទីកន្លែង​ស្នាក់នៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ចំពោះ​អ្នកធ្វើដំណើរ​បំពេញការងារ អ្នកធ្វើដំណើរ​ឆ្លងកាត់ ឬ​អ្នកធ្វើដំណើរ​ស្នាក់នៅ​រយៈ​ពេល​ខ្លី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំថា សម្រាប់​អ្នកធ្វើដំណើរ​ចេញពី​តំបន់​ដែលមាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ អភិបាលខេត្ត ត្រូវ​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​ចាំបាច់ ជាពិសេសការយក​សំណាក​របស់​អ្នកធ្វើដំណើរ ដើម្បី​វិភាគ​រហ័ស​រក​មេរោគ​កូ​វីដ​១៩​។

ដោយឡែក ចំពោះ​អ្នកធ្វើដំណើរ ដែលមាន​លិខិត​បញ្ជា​បេសកកម្ម​របស់​ស្ថាប័ន​សាធារណៈ ឬ​អ្នកធ្វើដំណើរ​ឆ្លងកាត់ ឬ​អ្នកធ្វើដំណើរ​ស្នាក់នៅ​រយៈ​ពេល​ខ្លី (​តិចជាង​១​សប្តាហ៍​) អភិបាលខេត្ត ដោយ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ត្រូវ​រៀប​ចំ​ការយក​សំណាក ទៅ​វិភាគ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩​។​

សេចក្តីណែនាំ​បញ្ជាក់​បន្ថែមថា ក្នុងករណី​មាន​ផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​ដែលមាន​ព្រំប្រទល់ ជាប់​នឹង​ខេត្ត​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់ខ្លួន អភិបាលខេត្ត​ពាក់ព័ន្ធ​អាច​សហការគ្នា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​រឹតត្បិត ឬ​ហាមឃាត់​ការធ្វើដំណើរ​ចេញ​-​ចូល ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​រៀងខ្លួន​ជា​បណ្តោះអាសន្ន​៕

អត្ថបទ៖កោះ​កែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម