Connect with us

ព័ត៌មានជាតិ

អស់ម្នាក់មួយលានរៀល ព្រោះមិនគោរពវិធានការរដ្ឋបាល

បានផុស

នៅ

ភ្នំពេញ៖ អនុវត្តន៍តាមផែនការដឹកនាំរបស់លោក ឃឹម  ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលមានការចូលរួមកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ  កំលាំងមូលដ្ឋានអាវុធហត្ថខណ្ឌ មន្ត្រី និងសន្តិសុខសាលាខណ្ឌ បានចុះល្បាត កុ្នងភូមិសាស្ត្រសង្កាត់កន្ទោក និងឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់  ប្រគល់ឱ្យអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យអន្តរការណ៍ម្នាក់ៗ ១,០០០,០០០ (មួយលាន) រៀល ពីបទ “មិនគោរពវិធានការរដ្ឋបាល” នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ (ពិន័យអន្តរការណ៍ ១.០០០.០០០ ៛ (មួយលានរៀល)

២- ឈ្មោះ ហ៊ូ សាមីន ភេទ ស្រី អាយុ 40 ឆ្នាំ (ពិន័យអន្តរការណ៍ ១.០០០.០០០៛ (មួយលានរៀល) 

បន្ទាប់ពីធ្វើការពិន័យតាមនីតិវិធី និងបានអប់រំណែនាំរួចមក បុគ្គលខាងលើត្រូវបានសមត្ថកិច្ច  អនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម