Connect with us

ព័ត៌មានជាតិ

កម្មករនិយោជិតចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងដូសទី២

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៦ ខែមេសានេះ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ជូនបងប្អូនកម្មករនិយោជិត ដែលកំពុងជាប់ក្នុងការបិទខ្ទប់ដើម្បីការពារការរាតត្បាតជំងីកូវីដ-១៩ ចំនួន​២ទីតាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ទីតាំងទាំង២កន្លែងរួមមាន មណ្ឌលសួនឧស្សាហកម្មកាណាឌីយ៉ា និង មណ្ឌលរោងចក្រ អាយ អេស អាយ(ISI)។


ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ឬនៅក្នុងភូមិសាស្រ្តខណ្ឌតែមួយនៃរោងចក្រដែលខ្លួនបានចាក់ដូសទី១ គឺត្រូវរង់ចាំការចាក់ ដូសទី២ នៅតាមទីតាំងដែលបានចាក់ ដូសទី១ កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងដំណាក់ការដែលរាជធានីភ្នំពេញ និងខេត្ត កណ្តាល ស្ថិតក្នុងការបិទខ្ទប់ និងមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសម្របសម្រួលឱ្យមានមណ្ឌលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ជូនបងប្អូនកម្មករនិយោជិត បន្ថែមទៀតនៅតាមបណ្ដាខណ្ឌផ្សេងៗទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងស្រុកចំនួន ២នៃខេត្តកណ្តាល ផងដែរ។


ហេតុដូច្នេះ សូមបងប្អូនកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងដូសទី១ នៅតាមរោងចក្រនានា សូមរង់ចាំការចាក់វ៉ាក់សាំងដូសទី២ ទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចរក្សាគម្លាតសង្គម និងជៀសវាងការទៅប្រមូលផ្តុំនៅទីតាំងណាមួយច្រើនកុះករ ដែលអាចបង្កអោយមានការឆ្លងរីករាលដាលជំងឺកូវិដ-១៩ ជាយថាហេតុ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម