Connect with us

ព័ត៌មានជាតិ

ប្រពន្ធប្ដឹងនគរបាលឱ្យចាប់ប្ដីចុងដាក់គុក ករណីរំលោកកូនដើមអាយុ១០ឆ្នាំ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ម្តាយ និងឪពុកចុងទៅបេះផ្លែស្វាយជាមួយគ្នា តែឪចុងប្រើល្បិចមកផ្ទះមុនបានចាប់កូនចុងរំលោភបានសម្រេច ត្រូវបានប្រពន្ធប្តឹងនគរបាលឃាត់ខ្លួនបាននៅល្ងាចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ជនសង្ស័យ ជាឪចុងមានឈ្មោះ ចាន់ រៈយ៉ា ហៅព្រឹម អាយុ៤៤ឆ្នាំ រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែកកុមារីរងគ្រោះមានឈ្មោះ យ ច រ អាយុ១០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឿន គឹមឈុន បានបញ្ជាក់ឱ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះ ក្មេងស្រីរងគ្រោះបាននៅចាំផ្ទះម្នាក់ឯង ឯម្តាយ និងឪចុងរវល់នៅបេះ និងរើសស្វាយទុំនៅខាងកើតផ្ទះ ចម្ងាយ១,០០០ម៉ែត្រ។ ពេលកំពុងរើសស្វាយនោះជនសង្ស័យបានប្រើល្បិចដឹកស្វាយទុំមកផ្ទះមុន។ ឪពុកចុងមកដល់ផ្ទះស្រាប់តែធ្វើសកម្មភាពចាប់កូនចុងរំលោភរហូតបានសម្រេច។ ក្រោយពីកើតហេតុហើយ កុមារីរងគ្រោះបានរត់យំទៅប្រាប់ម្តាយដោយរៀបរាប់អំពីដ៏ថោកទាបរបស់ឪចុងមកលើខ្លួនទាំងគំរោល។ ម្តាយគ្រាន់តែឮភ្លាមខឹងយ៉ាងខ្លាំង បានប្តឹងនគរបាល និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ នៅឈរជើងជិតនោះ បានចុះទៅឃាត់ខ្លួនឪពុកចុងនេះតែម្តង។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យត្រូវបានមន្ត្រីនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ក្រោយពីសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរំលោភកូនចុងពិតដូចប្រពន្ធចោទ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម