Connect with us

ព័ត៌មានជាតិ

លើកដំបូ​ងរកឃើញជនជាតិ​ឥណ្ឌូណេស៊ី ឆ្លងកូវីដច្រើន​បំផុត​​នៅ​ប្រទេស​កម្ពុជា​

បានផុស

នៅ

តាម​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ មានជនជាតិ​ឥណ្ឌូណេស៊ី ៦៩ នាក់​បាន​ឆ្លង​កូវីដ ១៩ ក្នុងរយៈ​ពេល ២៤ ម៉ោង​នេះ។ នេះជាករណី​ឆ្លង​​ដ៏ច្រើន​បំផុត​លើ​សហគមន៍​ជនជាតិ​ឥណ្ឌូណេស៊ី​ ដែល​មក​រស់នៅ​​ប្រកប​របរ​នៅក្នុង​ប្រទេស​កម្ពុជា។

មាន​សហគមន៍​ជនជាតិឥណ្ឌូណេស៊ី​កំពុង​​រស់នៅប្រទេសកម្ពុជា ហើយ​មួយ​ចំនួន​បានទៅធ្វើការ​​នៅ​ទីក្រុងប៉ោយប៉ែត ជា​ទីប្រជុំជន​ដ៏ធំ​ជាប់ព្រំដែនថៃ។

​កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​រកឃើញ​បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ​ជូហាន សូសាន់តូ ស្នាក់នៅ ក្នុងបុរីដួងច័ន្ទ ឆ្លងកូវីដ ១៩។ អាជ្ញាធរបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទស្ថិត​នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្នក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩ និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាស​បិទ​បណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម