Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌព្រែកព្នៅផ្អាកទីតាំងបែងចែកផលនេសាទ១៤ថ្ងៃ

បានផុស

នៅ

អាជ្ញាធរខណ្ឌព្រែកព្នៅបានសម្រេចផ្អាកដំណើរការទីតាំងបែងចែកផលនេសាទត្រី (យឿត្រី) ដែលស្ថិតនៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា ការបិទទីតាំងយឿត្រីនេះដោយសារស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ-១៩​ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលខណ្ឌបានបន្តថា ចំពោះមុខរដ្ឋបាលខណ្ឌសុំផ្អាកដំណើរការជាបណ្ដោះអាសន្នទីតាំងយឿត្រីនេះ រយៈពេល១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងយឿត្រីខាងលើ។

រដ្ឋបាលខណ្ឌព្រែកព្នៅសូមអំពាវនាវដល់អាជីវករចេញចូលនៅក្នុងទីតាំងយឿត្រីខាងលើសូមមានការយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជួនដំណឹងនេះឱ្យមានប្រសិទ្ធភាព។ ក្នុងករណីមិនសហការ គណៈបញ្ជាការឯកភាពខណ្ឌនឹងអនុវត្តទៅតាមច្បាប់ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម