ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ថ្ងៃទៀត
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ ខែមេសានេះ បានសម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតានៃខេត្តកណ្តាល រយៈពេល ៧ ថ្ងៃបន្តទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
វិធានការបិទខ្ទប់នឹងត្រូវអនុវត្តបន្តរហូតដល់ថ្ងៃទី ០៥ ខែឧសភាខាងមុខ ប៉ុន្តែបម្រាមអាចនឹងបន្តអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងស្ថានការឆ្លងរាលដាលជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៤ ខែមេសា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ទាក់ទងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត