Connect with us

ព័ត៌មានជាតិ

ត្រឹម១៣ថ្ងៃ អាជ្ញាធរឃាត់អ្នកបំពានបម្រាមបិទខ្ទប់ជាង៣០០នាក់

បានផុស

នៅ

ភ្នំពេញ៖ រយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមេសា រហូតមកដល់ត្រឹមព្រឹកថ្ងៃទី២៧ មេសានេះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួន៣០៥នាក់ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ឯក​ សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងចំណោមជនល្មើសចំនួន៣០៥នាក់នោះ ក្នុងនោះបានបញ្ជូនទៅតុលាការក្រុងភ្នំពេញធ្វើការឃុំខ្លួនចំនួន១០នាក់ បន្តនីតិវិធីនៅតុលាការ២នាក់ ១៦នាក់ធ្វើការអប់រំហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ១៨នាក់បន្តការសាកសួរនៅតាមអធិការដ្ឋានខណ្ឌ ១៤នាក់ជួបជុំផឹកស៊ីបញ្ជួនទៅធ្វើតសេ្តកូវីដ-១៩​ និងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ​ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ​និង២៤៥នាក់ទៀតត្រូវពិន័យជាទឹកប្រាក់អន្តរកាល។

គួរបញ្ជាក់ថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ។ បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម