Connect with us

ព័ត៌មានជាតិ

ស្អែកនេះ យន្តហោះ​ដឹកវ៉ាក់សាំង ៤០ ម៉ឺន​ដូស​ទៀត នឹង​មកដល់ប្រទេសកម្ពុជា

បានផុស

នៅ

វ៉ាក់សាំង​ស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូស​ទៀត នឹងដឹក​មកដល់កម្ពុជានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ១៩។

កម្ពុជា​​កំពុង​ជួប​រលក​វាយប្រហារ​មេរោគ​កូវីដ ១៩ ខណៈ​រដ្ឋាភិបាលបន្ត​​​ជំរុញ​យុទ្ធនាការ​ចាក់វា៉ក់សាំង​ដល់​ប្រជាពលរដ្ឋ ដើម្បីកាត់​បន្ថយ​អត្រា​ឆ្លងនិង​ការ​រងគ្រោះធ្ងន់ធ្ងរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ តាម​រយៈ​ជំនួយនិង​ការ​បញ្ជាទិញ​ក្នុង​នោះ​​មាន​ វ៉ាក់សាំង​ស៊ីណូហ្វាមដែល​ជា​ជំនួយ​របស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែល​ទិញពីចិនចំនួន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣២៤,០០០ដូស ជាជំនួយពី​គម្រោង​ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

កាលពី​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា​បាន​ទទួល​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​បន្ថែម​ចំនួន ៥០ម៉ឺនដូសទៀត ដែលបញ្ជាទិញពីរដ្ឋាភិបាលចិន។

បើ​តា​មរបាយការណ៍​របស់ក្រសួង​សុខាភិបាល គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមេសា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងដល់ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ១ ២៩៥ ៩៧៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម