Connect with us

ព័ត៌មានជាតិ

ទេយ្យវត្ថុ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​នាំយកទៅ​ប្រគេន​ដល់​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​១៥០​វត្ត​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ​២០២១ លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​នាំយក​ទេយ្យវត្ថុ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែលមាន​អង្ករ និង​ជា​គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ​ទៅ​ប្រគេន​វត្ត​ចំនួន ០៨​ទៀត​គម្រប់ ១៥០​វត្ត​ទូទាំង​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជិន ប៊ុនធឿន បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់ សម្តេច ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​នូវ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នាពេលនេះ​។ ព្រោះ​ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ-១៩ ក្នុងនោះ​ផងដែរ​ព្រះសង្ឃ​មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិនអាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដូចពេលមុន​បានដែរ ទើប​សម្ដេច​តេ​ជោ​ទាំង​ទ្វេ​លោក​បាន​គិតគូរ​អំពី​ទុក្ខលំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​។

​វត្ត​ដែល​បានទទួល​ទេយ្យវត្ថុ​របស់​សម្តេច និង​សម្តេច​កិ​ត្តិ​នៅពេលនេះ​ចំនួន ០៨​វត្ត មានដូចជា​:

១-​ឧណ្ណាឡោម​(​សម្តេច​អគ្គ​ទេព វង្ស​)

២-​វត្ត​បុ​ទុម មាន​សម្តេច ២​ព្រះអង្គ​(​សម្តេច ន​ន្ទ ង៉ែត និង​សម្តេច បូ គ្រី​)

៣-​ចំពុះក្អែក (​សម្តេច អំ លឹម​ហេង​)

៤-​វត្ត​ប្រាសាទ​(​ព្រះអង្គ សោម ស៊ីម​)

៥-​វត្ត​សំរោង​អណ្តែត​(​សម្តេច រ័ត្ន សារឿន​)

៦-​វត្ត​លង្កា​(​សម្តេច សៅ ច័ន្ទ​ថុល​)

៧-​វត្ត​មុនី​ប្រសិទ្ធិ​វង្ស​(​សម្តេច មួង រ៉ា​)

៨-​វត្ត​ច័ន្ទ​បុរី​វង្ស​(​សម្តេច ណ​យ ច្រឹ​ក​)

​សម្រាប់​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​រួមមាន​:

១-​អង្ករ​ចំនួន ០១​តោន​

២-​ត្រីខ​ចំនួន​២​កេស​មាន ២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង​

៣-​មី​ចំនួន ២០​កេស​តូច​

៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន ១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)

៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ (​ស្មើ ៩៦​កំប៉ុង​)

៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)

៧-​តែ​ចំនួន ០២​គីឡូក្រាម​

៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)

៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)

១០-​ទឹកត្រី​ចំនួន ០៥​យួរ​(​ក្នុង ០១​យួរ​មាន ០៦ ដប​)

១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ (​ក្នុង ០១​យួរ​មាន ០៦ ដប​)

១២-​ប៊ីចេង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម