Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ពិភាក្សាបង្ក្រាបបទល្មើសឆ្លងដែន និងនាំជនបរទេសចេញ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្រោយពីកិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃ នឹងរៀបចំជាវិធានការ ដើម្បីគ្រប់គ្រង ដោយអគ្គស្នងការនគរបាលជាតិនឹងណែនាំឱ្យគណៈបញ្ជាការឯកភាពខេត្ត ពិនិត្យមើលឡើងវិញនូវវិធានការ និងការអនុវត្តនូវវិធនាការដែលបានដាក់ចេញកន្លងមកនេះ នៅក្នុងការគ្រប់គ្រងការឆ្លងកាត់ព្រំដែន ដើម្បីវាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ និងដាក់ចេញនូវផែនការសកម្មភាពបន្ត។

ក្នុងនោះ គឺការស្រាវជ្រាវរកមេខ្យល់ មេក្លោង ទាំងនៅក្នុងស្រុក និងសហការជាមួយបណ្តាប្រទេស នៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជាដើម្បីសហការ និងបង្ក្រាប ព្រមទាំងលុបបំបាត់ច្រករបៀង ហើយភូមិសាស្ត្រណាដែលចាំបាច់ ត្រូវដាក់ពង្រាយកម្លាំងបន្ថែមដើម្បីល្បាត ជាពិសេសនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។

សូមបញ្ជាក់ថា កន្លងមកនេះ នៅក្នុងពេលដែលរាជរដ្ឋាភិបាលរឹតត្បិត ឬបិទការចេញចូលប្រទេស មានករណីខ្លះមានការលួចនាំមនុស្សឆ្លងកាត់ព្រំដែន និងមានករណីលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលស្ថានភាពនេះ អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការចម្លងជំងឺកូវីដ-១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម