សម្តេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការ​ពារកូវីដ១៩ថ្នាក់ជាតិ ផ្តើមចេញ​ពីតំបន់ក្រហម នៅភ្នំពេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការ​ពារកូវីដ១៩ថ្នាក់ជាតិ ផ្តើមចេញ​ពីតំបន់ក្រហម នៅភ្នំពេញ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ បានប្រកាសឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយឱ្យកម្លាំងកង​ទ័ពចេញ​ធ្វើសកម្មភាពចាក់ស្រោច ផ្តើមចេញពីតំបន់ក្រហមក្នុងខណ្ឌ៤ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមសារអេឡិចត្រូនិកតេឡេក្រាម សម្តេចមានប្រសាសន៍ថា ជាគោលការណ៍គឺយកវ៉ាក់​សាំងមកចាក់ស្រោចតែម្តង គ្រាន់តែវ៉ាក់សាំងមកដល់មុន និងក្រោយ និងវ៉ាក់សាំង​ដែលមាននៅក្នុងដៃ។

សម្តេចតេជោ ហ៊ុន សែន បានឯកភាព ឱ្យប្រមូលផ្តុំដាក់វ៉ាក់សាំងដែលមានក្នុងដៃ​ស្រាប់ដាក់ចូលទៅក្នុងតំបន់ក្រហមដែលកងទ័ពធ្វើសកម្មភាព គ្រាដែលវ៉ាក់សាំងនឹងមកដល់បន្ថែមទៀតនៅថ្ងៃទី ២៨ ខែមេសានេះ។

សម្តេចតេជោមានប្រសាសន៍ថា “អញ្ចឹងទេយើងបុកផ្តាច់ចំនួនប្រជាជនកម្មករ អញ្ចឹង​យើមានប្រហែលជាង១លានដូស ដែលអាចចាក់បាន៥០ម៉ឺននាក់ បន្ទាប់មកវ៉ាក់​សាំងនឹងមកដល់បន្ថែមទៀត ព្រោះយើងត្រូវការចាក់ តាមការប៉ានស្មានភ្នំពេញ និងខេត្តកណ្តាល គឺ ៣លាននាក់ ដែលត្រូវការវ៉ាក់សាំង ៦លានដូស”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ចៀសវាងកុំឱ្យ​ប្រជាជនចេញពី​តំបន់ក្រហម​មកចាក់​ខាងក្រៅ ហើយកងទ័ពអនុវត្តតែម្តងចាក់ជូនប្រជាជននៅក្នុងតំបន់និង ហើយកុំខ្វល់ថា ប្រជាជនមកពីកន្លែងណា ឱ្យតែមកយល់ព្រមចាក់គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យគាត់ ព្រោះនៅតែប្រជាជនយើងដដែល ជួនកាលពីខណ្ឌនេះ ពីកន្លែងនេះ ក៏ទៅទទួលដែរ”។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ ដោយសារតែខ្វះកន្លែង ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានកំណត់កន្លែងតាមភូមិនិងថ្ងៃនីមួយៗដែលត្រូវចាក់។

សម្តេចតេជោថា យើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ដោយកម្លាំងកងទ័ពចេញតែម្តង យកតំបន់ក្រហមធ្វើជាចំ​ណុច​ចាប់ផ្តើមដំណើរការតែម្តង។

ដូសទី១ អាចដំណើរការមុនថ្ងៃទី ៥ ខែឧសភា ឱ្យតែរៀបចំរួចរាល់ហើយ មនុស្សចាប់ពី១៨ ឆ្នាំឡើងទៅចាក់ឱ្យតែម្តងរាប់ទាំងជនបរទេស។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជាតំបន់ក្រហម តំបន់លឿទុំ និងតំបន់លឿង បញ្ជាក់ថា តំបន់ក្រហមស្ថិតនៅក្នុងខណ្ឌទួលគោក មានសង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) រីឯខណ្ឌដង្កោ មានសង្កាត់​ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ចំណែកឯខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ដោយឡែក ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ តំបន់នេះ​ “សំដៅ​ដល់​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាលធ្ងន់ធ្ងរ​នៃ​ជំងឺកូវីដ១៩​ក្នុង​សហគមន៍៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services