Connect with us

ព័ត៌មានជាតិ

ច្រើនបំផុតអ្នកជំងឺកូវីដ១៩​នៅកោះពេជ្រជាសះស្បើយ ៨៣៤ នាក់

បានផុស

នៅ

លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា នេះថា អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល នៅកោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ កាលពីយប់ថ្ងៃទី ២៧ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ពេជ ចន្ទមុន្នី បញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អ ពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យបាលកូវីដនៅកោះពេជ្រចំនួន ៨៣៤ នាក់ បានជាសះស្បេីយ និងត្រូវធ្វេី ចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត”។ 

ជាមួយគ្នានោះ លោកស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ១៩ និងក្រុមសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកម្លាំង ដែលបានខិតខំប្រឹងប្រែងការពាររៀបចំ និងសម្រួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ និងបានអបអរដល់បងប្អូន ដែលបានជាសះស្បេីយ និងសូមជូនពរដល់បងប្អូន ដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

លោកស្រី ពេជ ចន្ទមុន្នី បានផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេី​ចត្តាឡីស័កនៅផ្ទះ និងបន្តអនុវត្តនូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕

អត្ថបទ៖កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម