Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនតៃកុងរថយន្ដកុងតឺន័រម្នាក់បើកបំបុកបារ៉ាសបិទខ្ទប់​

បានផុស

នៅ

បុរស​ម្នាក់​ជាតៃកុងរថយន្ដកុងតឺន័រ ត្រូវបាន​កម្លាំងសមត្ថកិច្ចឃាត់ខ្លួន​បន្ទាប់ពី​បើ​ក​រថយន្តបំ​បុក​បា​រ៉ាសគោលដៅបិទខ្ទប់ កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​រឹតបណ្តឹង​តំបន់​បិទ​ខ្ទប់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​បុរី​សែន​មនោ​រម្យ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា បុរស​ជា​តៃកុង​រថយន្ត​បង្ក​ឈ្មោះ​ នាក់ ប៉ុន អាយុ​៤៣​ឆ្នាំ មានស្រុក​កំ​ណើ​ត​នៅ​ខេត្ត​កំ​ពត​ បើករថយន្ត​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 9151។

​សមត្ថកិច្ច​បានបញ្ចាក់ថា តៃកុងរថយន្ដរូបនេះ​បាន​បើករថយន្ដបំបុកបារ៉ាសហាមឃាត់ ក្នុងតំបន់​បិទ​ខ្ទប់ ហើយព្យាយាមបើកគេចខ្លួនបានចម្ងាយ​ប្រហែល​៤០០​មែត្រ​ទើ​ប​សមត្ថ​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់​បាន​។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច​បាន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម