Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី​ លី ធុជ ៖ កម្ពុជា ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ មានប្រសាសន៍ថា កម្ពុជាដែលជា​ប្រទេស​មាន​ការ​អភិវឌ្ឍតិចតួចមួយ​ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិនរើស​អើង​គ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក លី ធុជ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការការណ៍តាមប្រព័ន្ធវីដេអូរ ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP។

លោកទេសរដ្ឋមន្ត្រី លី ធុច បានថ្លែងទៀតថា កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។ ហើយសារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។

ម្យ៉ាងទៀតកម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បី​ធានាថាប្រទេសទាំងនោះមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។     

លោក លី ធុជ បានបន្តថា កម្ពុជាជំរុញដល់អ្នកតាក់តែងគោលនយោបាយ គួរអនុវត្តការប្តេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។

បើតាមលោកទេសរដ្ឋមន្ត្រីកម្ពុជាជំរុញសហគមន៍អន្តរជាតិ​ ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីចៀវវាងការកើតឡើងជាថ្មី នៃគ្រោះមហន្តរាយនេះ ដោយការបង្កើតនូវឃ្លាំងរក្សាសម្ភារៈចាំបាច់ និងឧបករណ៍ការពារ ការផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវ និងគាំទ្រប្រព័ន្ធសុខភាពសាធារណៈ និងការដាក់ចេញនូវគំរូប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច​-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោចីរភាព។

សូមជម្រាបថា កិច្ចប្រជុំ​បណ្តាប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច (LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃអង្គសន្និ​​បាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP​​ មាន​ការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ដោយ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ និង​ជា​ប្រធាន​ UNESCAP ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ថ្លែង​ការណ៍​ពីតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និង​រដ្ឋមន្រ្តីនៃបណ្តាប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច ជាច្រើនទៀត។

ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាក្រុមប្រទេសដែលមានស្ថានភាពភូមិសាស្ត្រចម្រុះ ដែលមានដូចជារដ្ឋដែលកំពុងអភិវឌ្ឍដែលជាកោះតូចៗ (គីរីបាទី​, កោះ​Solomon, ទីម័រ​ខាងកើ​ត​, ទូវ៉ាលូ និង វ៉ានូអាទូ) ប្រទេសកំពុងអភិវឌ្ឍដែលគ្មានដែនសមុទ្រ (អាហ្គានីស្ថាន, ប៊ូតាន, ឡាវ​ និងនេប៉ាល់​) និងប្រទេសដទៃផ្សេងទៀត (បង់ក្លាដេស កម្ពុជា​ និង ម៉ាយ៉ាន់ម៉ា)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម