Connect with us

ព័ត៌មានជាតិ

ផ្សារ​បន្លែ​ថ្មីតាម​ផ្លូវ​វេងស្រេង រៀបចំ​ឃ្លាត​ពី​គ្នា​ជាង​មួយ​ម៉ែត្រ គូស​គំនូស​ខណ្ឌ​ដាច់ៗ កុំ​ឲ្យ​ងាយ​ឆ្លង

បានផុស

នៅ

ផ្សារលក់បន្លែ ត្រីសាច់ បណ្តោះអាសន្នលើផ្លូវ វេង ស្រេង ជិតផ្សារទួលពង្រ ចាប់ផ្ដើមលក់ដូរ នៅថ្ងៃនេះហើយ។ ផ្សារលក់បន្លែ ត្រីសាច់ ដែលបានរៀបចំឡើងជាបណ្តោះអាសន្នលើផ្លូវ វេង ស្រេង ក្នុងសង្កាត់ចោមចៅទី១ និងទី២ ខណ្ឌពោធិ៏សែនជ័យដែលមានចំនួន១៥០គំនួសបានចាប់ផ្ដើមលក់ដូរ នៅថ្ងៃទី២៨ មេសានេះហើយ ដើម្បីសម្រួលដល់ការទិញម្ហូបអាហារពីប្រជាពលរដ្ឋ និងការបន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្កើតផ្សារថ្មីនៅកណ្តាលទ្រូងផ្លូវនេះធ្វើឡើងដើម្បីឆ្លើយតបជាមួយអាជីវករ និងប្រជាពលរដ្ឋដែល បានស្នើសុំទៅរដ្ឋបាលខណ្ឌពោធិ៏សែនជយ័ ក្នុងរៀបចំផ្សារលក់ដូរមានសុវត្ថិភាព តាមវិធាន៣កុំ ៣ការពារ ហើយថ្ងៃទី២៨ មេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ បានសម្រេចដាក់ឲ្យដំណើរការជូនអាជីវករលក់ដូរ។

តាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខណ្ឌពោធិ៏សែនជ័យថា ដើម្បីឈានទៅកាត់ផ្តាច់ឲ្យខានតែបាន​នូវ​ការចម្លងមេរោគកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសក្នុងទឹកដីខណ្ឌពោធិសែនជ័យ ដែលត្រូវបានកំណត់ជាតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ និងទី២នោះ អាជ្ញាធរបានគិតគួរនិងគួសវាសរៀបចំប្លង់ផ្សារលក់បន្លែ ត្រីសាច់ បណ្តោះអាសន្នលើកំណាត់ផ្លូវ វេង ស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅទី១ និងទី២នេះ ជាមួយនិងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ម្សិលម៉ិញ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទ ចុះវាស់វែង និងគូរកំនូស កំណត់ទីតាំងរៀបចំផ្សារបណ្តោះអាសន្ននៅទីតាំងខាងលើ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅទី១និងទី២ (ជិតស្តុបទួល ពង្រ) ដើម្បីលក់បន្លែ ត្រី សាច់ គ្រប់ ប្រភេទ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលបិទខ្ទប់ ក្នុងតំបន់ក្រហម។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការបង្កើតអោយមានផ្សារបណ្ដោះអាសន្នខាងលើនេះ គឺក្រោយពីទទួលបានការឯកភាព និងណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference កាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២១ ។ ចំពោះការរៀបចំ អាជីវករទាំងអស់ ត្រូវមានអនាម័យ, ពាក់ម៉ាស ,មានទឹកអាកុល ជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ ក្រសួង សុខាភិបាលនិង វិធានការ ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកអ្នកចូលទិញវិញ ក៏ត្រូវពាក់ម៉ាស ,មានទឹក អាកុលឬជែលជាប់ខ្លួនដែរ ជាមួយនិងការយកកន្ត្រក ឬ ថង់មកពី ផ្ទះរៀងខ្លួនៗ ។ ចំពោះការចេញ ចូល ត្រូវចេញ ចូលតាមផ្លូវឯកទិស ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម