តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន សម រង្ស៉ី ពីបទញុះញង់ឲ្យពលរដ្ឋងើបឡើងបះបោរប្រឆាំងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន សម រង្ស៉ី ពីបទញុះញង់ឲ្យពលរដ្ឋងើបឡើងបះបោរប្រឆាំងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល

បានផុស

នៅ

ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដែលត្រូវបានចាត់ទុកថាជាមេក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែមេសា នេះបានឲ្យដឹងថា ឈ្មោះ សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ “រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១” ជាបទល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយយល់ឃើញថា បទល្មើសដែលចោទប្រកាន់ ជាបទល្មើសដែលតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ ហើយជនត្រូវចោទកំពុងស្ថិតនៅក្រៅប្រទេសកម្ពុជា ដូច្នេះដើម្បីធានាដល់ការស៊ើបសួរ ឲ្យបានពេញលេញ ជៀសវាងការរឹងទទឹងមិនចូលខ្លួនមកទទួលខុសត្រូវព្រហ្មទណ្ឌ ហេតុដូច្នេះបង្គាប់ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឈ្មោះ សម រង្ស៊ី មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។

ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្តឹងទណ្ឌិត សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា សមត្ថកិច្ចបានទទួលរួចហើយ នូវដីការបស់តុលាការ ដែលបានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សម រង្ស៉ី នេះ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានបង្ហោះវីដេអូតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយញុះញង់ឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់ ក្រោមល្បិចកលបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

ព័ត៌មានជាតិ២៩ នាទី មុន

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

នយោបាយ១ ម៉ោង មុន

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services