Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះក្រុងសៀមរាបឃាត់ខ្លួនអ្នករើសអេតចាយលួចកាត់ខ្សែភ្លើង

បានផុស

នៅ

សៀមរាប៖ ​ជនសង្ស័យជាអ្នករើសអេតចាយចំនួន៣នាក់ បែកគំនិត លួចកាត់ខ្សែភ្លើងរបស់មន្ត្រីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបាន​កម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង។

ហេតុការណ៍ចុះបង្ក្រាបនេះដែរធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៨ នេះថា កម្លាំងនគរបាលក្រុងសៀមរាប ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងកម្លាំងប្រជាការពារ បានសហការគ្នា ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់  ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ជនសង្ស័យទាំង០៣នាក់ មាន ១ឈ្មោះ សេង ជល់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ២១ឆ្នាំ ពួកគេមានមុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង)។

វត្ថុតាងមាន ស្ពាន់ខ្សែភ្លើងចំនួន០៨កំណាត់ សំបកខ្សែភ្លើងចំនួន០៦ដុំ កាំបិតចិតបន្លែចំនួន១២ដើម កាំបិតប៉័ងតោចំនួន០៣ ដាវកែច្នៃចំនួន០៣ដើម កាំបិតព្រាចំនួន០២ដើម ញញួរចំនួន០២ដើម កន្ត្រៃចំនួន០៣ ហើយក្នុងនោះជនសង្ស័យទាំង០៣តេស្តសារធាតុញៀន វិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម