Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​អប់រំ ​អនុញ្ញាត​ឲ្យ​មន្ត្រី​ធ្វើការ​តាម​អន​ឡាញ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន

បានផុស

នៅ

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អប់រំ​បម្រើការ​នៅ​តាម​អង្គភាព​ថ្នាក់ជាតិ​ធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​។

តាមរយៈ​សេចក្តី​ណែនាំ​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី​១១​វិច្ឆិកា​នេះ លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បាន​ឲ្យ​ដឹងថា​ក្រសួង​បានអនុញ្ញាត​ឲ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្អាក​ការត្រួតពិនិត្យ​វត្តមាន​ហើយ​គ្រប់​អង្គភាព​ត្រូវ​រៀបចំ​វេន​ការងារ ដើម្បី​ធានា​កិច្ចការ​នៅ​ការិយាល័យ​នីមួយៗ មានដំណើរ​ការ​ជា​ប្រក្រតី និង​មិន​រាំងស្ទះ​ដល់​ការងារ​របស់​ស្ថាប័ន​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ជា​មួយ​គ្នា​នេះ​ដែរ​ ត្រូវ​បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែក​ឯកសារ​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា Telegram, Whatsapp​ហើយ​រាល់​កិច្ចប្រជុំ​ត្រូវ​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដូចជា ZOOM, Microsoft team, Skype​ពិសេស​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព​សុខភាព​របស់​មន្ត្រី​។

លើសពី​នេះ​ ទៀត​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ការពារ ឲ្យ​បាន​ជាប់លាប់​គ្រប់ពេល​ចេញចូល និង​ពេល​បំពេញការងារ​និង​ត្រូវ​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាប្រចាំ​ហើយ​គ្រប់​ច្រក​ចេញចូល ត្រូវ​កំណត់​ឲ្យ​មានការ​វាស់​ក​ម្ដៅ និង​ពាក់​ម៉ាស់​ជាប្រចាំ ក្នុងករណី​មិន​អនុវត្ត​តាម មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​ជាដាច់ខាត​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្នុងករណី​មានការ​សង្ស័យ ឬ​ស​ភាព​មិន​ប្រក្រតី ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វី​-១៩ ត្រូវ​រាយការណ៍ ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥​ជាបន្ទាន់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម