ព័ត៌មានជាតិ
ពលរដ្ឋនិងអ្នកដំណើរ ស្នើរឲ្យអាជ្ញាធរជំនាញពន្លឿនជួសជុលផ្លូវ៣៦៩ ខណៈកំពុងកើតមានជង្ហុក
ពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានទទូចសំណូមពរ សុំឲ្យមន្ត្រីជំនាញចុះមកជួសជុលផ្លូវដែលមានជង្ហុកចៀសវាងគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរឆ្លងកាត់ដោយជាយកថាហេតុដួលបាក់ដៃបាក់ជើងផងដែល។

តាមប្រភពពីលោក ហៀប ថុន ដែលបានធ្វើដំណើរជារៀងរាល់ថ្ងៃបានឲ្យដឹងថា ផ្លូវដែលមានជង្ហុកនោះគឺស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ក្បែងច្រកចូលផ្សារបន្លែច្បារអំពៅក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកបានបន្តថាផ្លូវ៣៦៩នេះ ពីមុនមកគឺល្អស្អាតណាស់ប៉ុន្តែក្រោយពីមានការជីកកកាយតបណ្តាញផ្សេងៗមកបែរជាទៅជាជង្ហុកស្ទើរគ្រប់កន្លែងដោយពុំបានជួសជុលឲ្យល្អដូចដើមឡើយ។
ពលរដ្ឋបានសំណូមពរដ៏ទទូចសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅផ្នែកជំនាញឲ្យមកជួសជុលឬក៏ទុកឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ។


ទាក់ទិនទៅនិងបញ្ហាខាងលើនេះលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២១នេះថា ផ្លូវដែលរងការខូចខាតនេះគឺក្រុមជំនាញតបណ្តាញទឹកស្អាតលោកបានចុះមកការដ្ឋានជួសជុលទុយោដែលធ្លាយក្រោមផ្លូវ៣៦៩នេះ។ ហើយអាជ្ញាធរសង្កាត់ក៏បានស្នើរឲ្យក្រុមជំនាញតបណ្តាញមកជួសជុលនៅទីតាំងដែលបានជីកចៀសវាងទុកចោលនាំឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរសឹងរាល់ថ្ងៃនេះ៕អត្ថបទ៖នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


