Connect with us

ព័ត៌មានជាតិ

អគ្គីភ័យនៅរសៀលនេះបានឆាបឆេះផ្ទះពលរដ្ឋ២ខ្នងទាំងស្រុង

បានផុស

នៅ

នៅរសៀល​ ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២១នេះ​ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋនៅភូមិមេម៉ាយ សង្កាត់បឹងកុក​ ក្រុងកំពង់ចាមអស់ចំនួន២ខ្នង​ទាំងស្រុង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា​ កម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ​ និងបានជួយបាញ់ទឹកពន្លត់រលត់អស់​ ដោយប្រើប្រាស់រថយន្ត អគ្គីភ័យចំនួន ៤គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត។

លោកអធិការក្រុងបានបន្ថែមទៀតថា​ ហេតុការណ៍​អគ្គិភ័យ​នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ទើបបង្កជាអណ្តាតភ្លើងឆេះឡើង​។ ក្នុងនោះ​ទំហំខូចខាតអស់​ សម្ភារៈ​ក្នុងផ្ទះទាំង២ខ្នងតែម្តង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕

អត្ថបទ​ និង​ រូបភាព៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម