លោក គឹម សន្តិភាព អំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាម សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក គឹម សន្តិភាព អំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាម សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម អនុវត្តតាមវិធានការរបស់សុខាភិបាល ដើម្បីឈានទៅ បិទបញ្ចប់វិធានការបិទខ្ទប់ និងបានវិលត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតាវវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់លោក គឹម សន្តិភាព នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ( គ.ប.ខ)  នាទីស្តីការក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមលោក គឹម សន្តិភាព ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជនប្រឆាំងទៅ និងវិធានការនានារបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដោយបានអំពាវនាវប្រជាពលរដ្ឋចេញពីផ្ទះ ប្រឆាំងរាល់វិធានការទាំងអស់ ដែលទង្វើនេះ ជាទង្វើមួយប្រឆាំងនឹងច្បាប់កម្ពុជា។ 

លោកថា បញ្ហានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការ ដោយធ្វើការចោទប្រកាន់ ឧក្រិដ្ធជន សម រង្ស៊ី នេះកាលពីម្សិលមិញ ក្នុងបទរារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ហើយសាលាដំបូងរាជធានីភ្នំពេញក៏បានដីកាបង្គាប់ឲ្យចាប់ខ្លួនឧក្រិដ្ឋជន សម រង្ស៊ី ផងដែរ។

ជាមួយគ្នានោះ លោក គឹម សន្តិភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល  ហើយកុំជឿតាមការញុះញង់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម អនុវត្តតាមវិធានការរបស់សុខាភិបាល និងចូលរួមទាំងអស់គ្នា ដើម្បីភាពសុខសាន្តរបស់បងប្អូន ដើម្បីឈានទៅបិទបញ្ចប់ ការអនុវត្តវិធានការបិទខ្ទប់ ហើយនឹងបានវិលត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតា ហើយបើការចូលរួមនេះ បានពេញលេញ យើងសង្ឃឹមថា នឹងបានបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នេះនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៥ នាទី មុន

៦ ភូមិ​នៅ​ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធ​​ រកឃើញ​អ្នក​ឆ្លង​កូវីដ​ ០៩ នាក់

កូវីដ-១៩៤៤ នាទី មុន

ខេត្តកំពង់ធំ ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៦ នាក់​ទៀត មក​ពីភ្នំពេញនិងប៉ោយប៉ែត

ព័ត៌មានខ្លីៗ៤៨ នាទី មុន

សម្ដេចតេជោ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services