Connect with us

ព័ត៌មានជាតិ

គ្រាប់កាំភ្លើង​ត្បាល់​៨០ម​ម មិនទាន់​ផ្ទុះ​មួយ​គ្រាប់​កប់​ក្នុង​ដី ​ត្រូវ​ប្រជា​ពលរដ្ឋ​ភ្ជួរស្រែ​ប៉ះចំ​សំណាង​មិន​ផ្ទុះ

បានផុស

នៅ

កំពង់ឆ្នាំង ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​( ៨០ ម​ម ) កប់​នៅក្នុង​ដី​យូរហើយ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​បើក​ត្រា​ក់ទ័រ​ភ្ជួរ​ស្រែ​ប៉ះចំ​ពីលើ​ តែ​សំណាងល្អ​មិន​ផ្ទុះ ​ហើយក៏​រាយការណ៍​ជូន​សមត្ថកិច្ច នគរបាល​និង​ប្រជា​ការពារ​ឲ្យ​ចុះ​មក​យក​ទៅ​រក្សាទុក​ជូន​ស៊ីម៉ាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​កោះ​ថ្កូវ​បាន​ឲ្យ​ដឹង ​នៅ​ល្ងាច​ថ្ងៃទី​២៨​ ខែមេសា​នេះ​ថា កាល​ពី​ម្សិលមិញ​នេះ​ មាន​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ុត​សារឿន ហៅ ប្រុ​ញ រស់​នៅ​ក្នុង​ភូមិ​អង្គរ​ជ្រុំ ឃុំ​កោះថ្កូវ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ​បាន​បើក​ត្រា​ក់ទ័រ​ភ្ជួរ​ស្រែ​នៅ​ខាងក្រោយ​ផ្ទះ ​ស្រាប់តែ​ប៉ះចំ​ពីលើ​គ្រាប់កាំភ្លើង​ត្បាល់ ៨០ មុខ កប់​ក្នុង​ដី​យូរហើយ​តែ​សំណាងល្អ​មិន​ផ្ទុះ។

ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ និង​បាន​យកមក​រក្សាទុក ហើយ​បាន​រាយការណ៍​ជូន​លោក​អធិការ​នគរ​បាល​ស្រុក​ដើម្បី​ប្រគល់​ជូន​មជ្ឈមណ្ឌល​កំចាត់មីន​ស៊ីម៉ាក់​កំពង់ឆ្នាំង យក​ទៅ​រក្សាទុក​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថា​ហេតុ​កើត​ឡើងដល់​ប្រជាពលរដ្ឋ៕

ដោយ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្ដេចនាយករដ្ឋមន្ត្រី៖ ដោយសារតម្លៃស្រូវថ្លៃ​ ជាហេតុនាំឱ្យកសិករសម្រុកធ្វើស្រូវប្រាំងលើសផែន ការ

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត ចង់ឃើញអ្នកជំនួញបង្វែរមកទិញសាច់ក្នុងស្រុក ហើយរៀបចំការបង្កកតាមបច្ចេកទេសវិញ  

ព័ត៌មានជាតិ១៣ នាទី មុន

អាជ្ញាធរគ្រឿងញៀន៖ យុវសិស្សអាចក្លាយជាអាជ្ញាធរដ៏ស័ក្តិសិទ្ធិប្រចាំគ្រួសារ បើទទួលបានព័ត៌មានពិតពីបញ្ហាគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ក្រុមហ៊ុន Toyota ប្រមូលរថយន្តនៅ អាមេរិក ៥ ម៉ឺនគ្រឿងចូលរោងចក្រវិញ ដោយសារបញ្ហាពោងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក Imran Khan ត្រូវជាប់ពន្ធនាគារ១០ឆ្នាំទៀត សម្រាប់បទចោទប្រកាន់ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម