Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្តល់​ស្បៀង​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៤៧​គ្រួសារ​ក្នុងពេល​កំពុង​ជួប​ការលំបាក​ខ្លាំង

បានផុស

នៅ

ភ្នំពេញ ៖ ​ទោះបីជា​ជាប់​បេសកកម្ម​ដ៏​មមាញឹក ក្នុង​យុទ្ធនា​ការ​រួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ណា​ក្តី ក៏​ត្រូវ​អនុវត្ត តាម​មាគ៌ា​ដឹកនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​រយៈពេល​២​ថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួម​ចំណែក​បំពេញ ការងារ​មនុស្សធម៌ ដោយបាន​ចាត់​ឲ្យ​ក្រុមការងារ​នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៤៧​គ្រួសារ ដែល​កំពុង​ត្រូវការ​ជំនួយ​ចាំបាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា គ្រួសារ​អ្នក​ផ្ទុក​ជំងឺ​សរុប​១១៧​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន បន្ទាប់ពី​មាន​សមាជិក ក្នុង​គ្រួសារ​ពួកគាត់ វិជ្ជមាន​កូ​វីដ​-១៩​រួចមក​។ គ្រួសារ​នីមួយៗ​ទទួលបាន អង្ករ​០១​កា​រ៉ុង​ទៅ​០៤​កា​រ៉ុង តាម​ចំនួន​សមាជិក​ជាក់ស្តែង​, មី​០២​កេស​, ទឹក​សុទ្ធ​០២​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ​, ត្រីខ​០២​យួរ និង​ឱសថ​ជំនួយ​សុខភាព ម៉ាស់ ជែ​ល​ចែកជូន​ទៅតាម​ចំនួន​មនុស្ស​ជាក់ស្តែង​។ គ្រួសារ​ទាំងអស់​រួមមាន ៖ ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ១៥​គ្រួសារ​, ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​០៨​គ្រួសារ​, ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ១៧​គ្រួសារ ,​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ០២​គ្រួសារ ,​ភូមិ​ជ្រៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ ,​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ ,​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ០១​គ្រួសារ ,​ភូមិ​៧ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ០១​គ្រួសារ​, ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ០១​គ្រួសារ ដែល​ត្រូវជា​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ និង​បានទទួល​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​បន្ថែម​លើ អំណោយ​ដែល​បាន​ចែកជូន​ដូចខាងលើ​។

​ប្រភព​បន្ត​ថា ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ចូលរួម​រំលែក​ទុក្ខ និង​ចូល​បុណ្យសព​ចំនួន​២០​ម៉ឺន​រៀល ជាមួយ​គ្រួសារ​សព ឈ្មោះ ផាត់ ភិន ភេទ​ប្រុស អាយុ​៥១ នៅ​ភូមិ​ដំណាក់​សង្កែ ដែល​បានទទួល​មរណភាព​ហើយ គ្រូពេទ្យ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩។

ក្នុងឱកាស​នោះ​ផងដែរ ក្រុមការងារ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​បន្ត​ការ អត់ធ្មត់ និង​សូម​ចូលរួម​អនុវត្ត ឲ្យ​ខាងតែបាន នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​បង្កា​ទប់ស្កាត់ កូ​វីដ​-១៩ ទាំងអស់គ្នា​។

មន្ត្រី​ក្រុមការងារ​បាន​បន្តថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បានរួម​ចំណែក​បំពេញការងា​រ​មនុស្សធម៌ នៅក្នុង​សង្គម ឧបត្ថម្ភ​ស្បៀងអាហារ​និង​ថវិកា​ដល់​ពលរដ្ឋ​ខ្វះខាត​ជា​ហូ​ហែរ ជាពិសេស កន្លងមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជាប្រចាំ​រាល់​ខែ​មិនដែល​ខានមក​ជាច្រើន​ឆ្នាំ នូវ​អង្ករ​គ្រប់​តាម​តម្រូវការ​និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​ជួប​ការលំបាក ចាស់ជរា​គ្មាន​ទីពឹង ជិត​២០​គ្រួសារ ។ លើសពីនេះ​ការជួយឧបត្ថម្ភ រហូតដល់​ថ្ងៃ​ពួកគាត់​ទទួលអនិច្ចកម្ម​អស់​មួយចំនួន និង​បានរួម​ចំណែក​ចូល​បុណ្យសព​គ្រប់​ក្រុមគ្រួសារ ដែលមាន​សមាជិក​ទទួល​មរណភាព ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់វណ្ណៈ សាសនា ឬ​និន្នាកា​នយោបាយ ដែល​ក្នុង​១​បុណ្យសព​ចូលរួម ជួយ​ថវិកា​២០​ម៉ឺន​រៀល អង្ករ​២​កា​រ៉ុង ទឹកត្រី​ទឹកស៊ីអ៊ីវ​២​យួរ ទឹក​សុទ្ធ​២​កេស​។

គួរ​បញ្ជាក់​ថា កាល​ថ្មីៗ​នេះ ក្រុមការងារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង ក៏បាន​នាំ​យក នូវ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ចំនួន​៣​គ្រួសារ ដែល​ជួប​ការខ្វះខាត​ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​០៤​កា​រ៉ុង – មី​ចំនួន​០២​កេស – ទឹក​សុទ្ធ​ចំនួន​០២​កេស – ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ – ត្រីខ​ចំនួន​០៤​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ផងដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម