Connect with us

ព័ត៌មានជាតិ

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ត្រកូល ឡេង ឧបត្ថម្ភ​ថវិកា ៣​ម៉ឺន​ដុល្លារ ដល់​ក្រសួង​ការងារ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

បានផុស

នៅ

បងប្អូន​ប្រ​កូ​ល ឡេង គឺ​លោក​ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោក​ឧកញ៉ា ឡេង និមល ទទួល​បាន​ការថ្លែងអំណរគុណ​កោតសរសើរ​ពី​ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ បន្ទាប់ពី​លោក​បន្ត​ឧបត្ថម្ភ​ថវិកា​ចំនួន ៣​ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​យុទ្ធ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​មន្ត្រីរាជការ កម្ម ករ​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​សប្បុរសជន​ខ្មែរ ដែលមាន​បេះដូង​សប្បុរស​ដ៏​បរិសុទ្ធ ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ចំពោះ សុខទុក្ខ​ជនរួមជាតិ​ខ្មែរ​ដូចគ្នា ក៏មាន​លោក​ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោក​ឧកញ៉ា ឡេង និ​មន​ល ដែលជា​និច្ចកាល​តែងតែ​ជួយ​ជនក្រីក្រ និង​ការ​គាំទ្រ​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​។

ប្រធាន​ក្រុមហ៊ុន ណា​វ៉ា​ត្រា​ខ្នាត​យក្ស ឯ​.​ក លោក​ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ដោយ​យើងខ្ញុំ​អតីត​ធ្លាប់​ជា​ពលករ កម្មករ យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់​ដែលមាន​លទ្ធភាព​បរិច្ចាគ​ថវិកា​នេះ ដើម្បី​ចូលរួមចំណែក​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជួន​បងប្អូន​កម្មករ​និយោជិត នាពេល​បច្ចុប្បន្ន​។​

តាម​លិខិត​ថ្លែងអំណរគុណ ជូន​ចំពោះ ឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ បានបញ្ជាក់​យ៉ាង​ដូច្នេះ មន្ត្រីរាជការ ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ​ជូន​ចំពោះ ឧកញ៉ា ឡេង ប្រុស ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ៣០ ០០០ (​សាមសិប​ពាន់​) ដុល្លារ​អាមេរិក សម្រាប់​ចូលរួមចំណែក​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​បង​បង្អូន​កម្មករនិយោជិត​។

ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ សូម​សម្តែង​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ និង​មនសិការ​ស្នេហា​ជាតិ​របស់​ឧកញ៉ា ឡេង ប្រុស ដែល​តែងតែ​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល គ្រប់​កាលៈទេសៈ​បាន​យ៉ាង​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ទី​២ ជូន​បងប្អូន​កម្ម ករ​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចាប់​ថ្ងៃទី​២៥ ដល់​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០២១ របស់ អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចំនួន ៩ ៩១១​នាក់ ក្នុងនោះ​ក៏មាន​ជនបរទេស​ចំនួន ៤៧៥​នាក់​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម