Connect with us

ព័ត៌មានជាតិ

មក​មើល​ផ្សារ​សម័យ​កូវីដ​នៅ​ខេត្តព្រះសីហនុ ខេត្តកណ្តាល និង​ភ្នំពេញ គិតគូរ​សុវត្ថិភាពទាំងអ្នកលក់និងអ្នកទិញ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ក្រុង​ចំនួន ០៣ បាន​រៀបចំ​ផ្សារ​បណ្តោះ​អាសន្ន​តាម​តាមមូលដ្ឋាន ដើម្បី​សម្រួល​ការលក់ដូរនិង​ការទិញ​គ្រឿងបរិភោ​គ​របស់​ប្រជាពលរដ្ឋ​ ខណៈ​មានការ​រិតបន្តឹង​ការ​​បិទ​ខ្ទប់ដោយសារ​ការ​ឆ្លងរាលដាលកូវីដ១៩។

នេះជា​ទិដ្ឋភាព​ផ្សារ​លក់​ដូរ​​បណ្តោះអាសន្ន​ដែល​អាជ្ញាធរ​រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្តកណ្តាល​ បាន​រៀបចំបណ្តោះអាសន្ន​​ក្នុង​មូលដ្ឋាន។

នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យបាន​រៀបចំ​ផ្សារ​បណ្តោះអាសន្ន​នៅលើ​បណ្តោយ​ផ្លូវ​វេងស្រេង ដោយ​មាន​គូសគំនូ​សបែងចែកកន្លែង​លក់ដូរ​ឃ្លាតពីគ្នា​។ មានចំនួន១៥០គំនួស សម្រាប់បែងចែកអ្នក​លក់ដូរ ដោយ​មាន​ការ​គិត​គូរ​សុវត្ថិភាព​។ ផ្សារ​នេះ​បាន​ចាប់ផ្ដើមលក់ដូរនៅថ្ងៃទី២៨ មេសា។ នៅ​បរិវេណ​ផ្សារ​បណ្តោះអាសន្ន​នេះ មានលក់​គ្រឿង​បរិភោគ​ដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និង​គ្រឿងទេស​ជាច្រើន​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ខេត្តកណ្តាលវិញ អាជ្ញាធរ​បានជ្រើសរើស​កីឡដ្ឋានបាល់ទាត់​ខេត្ត​ដែល​មានផ្ទៃដីប្រមាណ២ហិកតា កែច្នៃ​ជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរបណ្តោះអាសន្ន។ រហូត​មក​ទល់​ពេលនេះ គេ​សង្កេត​ឃើញ សកម្មភាព​អាជីវករ បាន​ចាប់​ដំណើរការ​លក់ដូរ បោះ​ដុំ​បន្លែ​ជូន​អតិថិជន​ជា​បណ្តើរៗ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​ឡែក​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ទីតាំង​ផ្សា​រលក់​គ្រឿង​ឧបភោគបរិភោគ​បណ្តោះអាសន្ន​ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប Furi ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

ផ្សារ​បណ្តោះអាសន្ននេះអាច​ផ្គត់ផ្គង់​តម្រូវការ​ម្ហូបអាហារ​សម្រាប់​​ប្រជាពលរដ្ឋរស់នៅ​​តំបន់​បិទ​ខ្ទប់ ខណៈ​ខេត្ត​ជាប់​សមុទ្រ​នេះ កំពុងមាន​ការឆ្លង​រីក​រាលដាល​កើនឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២២ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៧ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម