Connect with us

ព័ត៌មានជាតិ

ពលរដ្ឋល្អរាយការណ៍ឈានដល់បង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ជនសង្ស័យ២នាក់

បានផុស

នៅ

កណ្តាល៖ ដោយសារមានពលរដ្ឋល្អជួយរាយការណ៍ទើបនគរបាលឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

ហេតុការណ៍បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី នៅចំណុចខាងក្រោយ វត្តល្វាទោង ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍មក​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ។ ក្រោយពេលទទួលបានព័ត៌មានរួច កម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបមុខសញ្ញាខាងលើ រួចបានឃាត់ខ្លួន និងបានឆែកឆេរខ្លួន រកឃើញមានលាក់ទុកម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន១២កញ្ចប់តូច ដែលបានលាក់ទុកក្នុងកញ្ចប់បារី MEVIUS ដាក់ក្នុងហោរប៉ាវខោខាងឆ្វេងឈ្មោះ មឿន ឆវី  ដែលជាម្ចាស់ថ្នាំញៀន។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ឈ្មោះ មឿន ឆវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងទី២ឈ្មោះ យ៉េង រ៉ុង ហៅ ឆាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន ១២កញ្ចប់តូច ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខ 1AI -7332 ០១គ្រឿង ទូរសព្ទដៃ០២គ្រឿង និង កាបូបពណ៍ខ្មៅចំនួន០១។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ចំពោះថ្នាំញៀន ម៉ាទឹកកកនេះ រូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មានឈ្មោះ ញ៉ឹប ស៊ីដែន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយខ្លួនបានជិះម៉ូតូទៅទិញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ នៅចំណុច ចំការស្វាយខាងក្រោយភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ បានទិញថ្នាំញៀន២០កញ្ចប់តូច ក្នុងតំម្លៃ ៨០ម៉ឺរៀល (ប៉ែតសិបម៉ឺនរៀល) ដើម្បីយកមកទុកលក់នឹងចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួន និង រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម