Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកា៥ម៉ឺនដុល្លារ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

ថវិកាចំនួន៥ម៉ឺនដុល្លារ ដែលជាថវិការបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែង ក្នុងការងារ បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ស្របពេលដែលសប្បុរសជននានាបានជួយឧបត្ថមមកសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ទាំងសម្ភារៈនិងស្បៀងអាហារនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ពិធីប្រគល់និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មេសា នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអ្នកឧកញ៉ា គិត ម៉េង។


អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលតែងបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ពិសេសតំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងជម្ងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។


លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងកម្មករ កម្មការិនីរោងចក្រ នៅក្នុងតំបន់បិទខ្ទប់ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកងទ័ពជើងគោក បាននិងកំពុងដឹកជញ្ជូនស្បៀងអាហារនិងចែកអំណោយជូនប្រជាពលរដ្ឋជាប្រចាំ ដោយគិតមកដល់ពេលនេះ មានចំនួនរាប់ម៉ឺនគ្រួសារហើយ ដែលអំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកឃួង ស្រេងបន្តថា រាជធានភ្នំពេញពេលនេះ កំពុងអនុវត្តវិធានការបិទខ្ទប់នៅតំបន់លឿងទុំនិងតំបន់ក្រហម ។ចំពោះតំបន់លឿងទុំ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងបានកំពុងបិទ ការចេញចូលយ៉ាងម៉ឺងម៉ាត់ ​ហើយចំពោះតំបន់ក្រហមគឺមិនអនុញ្ញតអោយចេញ ចូល១០០ភាគរយតែម្តង ដើម្បីកាត់ផ្តាច់អោយបានការរីករាលដាលជម្ងឺកូវីដ-១៩៕ អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម