Connect with us

ព័ត៌មានជាតិ

ស្ដ្រី​មាន​សំណាង​ម្នាក់ បាន​ឈ្នះ​រង្វាន់ពី​គោជល់ ​១០០០០​ដុល្លារ ដោយ​គ្រាន់​តែ​បញ្ចូល​លេ​ខ​សំណាង​៨​ខ្ទង់ ទៅក្នុង​វេ​ប​សាយ​លេខ​សំណាង​គោ​ជល់

បានផុស

នៅ

វិបត្តិ​កូ​វី​កំពុង​លំបាក តែ​សំណាង​មាន​ឈ្នះ​បាន​១០០០០​ដុល្លារ​ពី​លេខ​សំណាង​គោ​ជល់​ ភរិយា​ជាង​ម៉ូតូ​ម្នា​ក់មាន​អារម្មណ៍ ស្រឡាំងកាំង​នៅពេលដែលបញ្ចូលលេ​ខ​សំណាង​៨​ខ្ទង់ ទៅក្នុង​វេ​ប​សាយ​លេខ​សំណាង​គោ​ជល់ ហើយ​វេ​ប​សាយ​ចេញ​សារ​ថា​ឈ្នះ​រង្វាន់ ១០០០០ ដុល្លារ​ពី​កម្មវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​សំណាង​ដ៏​អស្ចារ្យ​នេះ​បាន​កើតឡើង​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ អ្នកឈ្នះ​រង្វាន់​លេខ​សំណាង​គោ​ជល់​អ្នកស្រី សោម សុ​ម៉ាលី អាយុ ២៥​ឆ្នាំ មុខរបរ​អ្នកលក់ គ្រឿង​សំអាង​តាម​អន​ឡាញ បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ដែល​អ្នកស្រី ឈ្នះ​លេខ​សំណាង​នោះ​គឺ​អ្នកស្រី​សឹងតែ​ស្មាន​មិន​ដល់​។ ដំបូង​អ្នកស្រី​ពិសា​គោ​ជល់​កំប៉ុង​លឿង​មួយ​កំប៉ុង ហើយ​បាន​ឈ្នះ​គោ​ជល់​មួយ​កំប៉ុង​នៅ​ក្រោម​ក្រវិល​កំប៉ុង ក៏​រក្សាទុក​ដើម្បី​ប្ដូរ​យក​មួយ​កំប៉ុង​ទៀត​។

​រៀង​ល្ងាច​បន្តិច​អ្នកស្រី​ក៏បាន​យក​ក្រវិល​នោះ​ទៅ​ប្ដូរ​ជាមួយ​អ្នកលក់​នៅ​ក្បែរ​ផ្ទះ​។ ពេលដែល​គាស់​មក មិនបាន​ត្រូវ​រង្វាន់​អ្វី​ទេ បានតែ​អរគុណ​មាន​លេខ​៨​ខ្ទង់ ហើយ​អ្នកស្រី​ក៏បាន​បញ្ចូល​លេខ​សំណាង​នោះ​នៅក្នុង​វេ​ប​សាយ​។ អ្នកស្រី​បន្ត​ថា​ រាល់ដង មិនមាន​សារ​បញ្ជាក់​អ្វី​ទេ តែ​លើក​នេះ​ពេលដែល​លោកស្រី​ដាក់​លេខ​បញ្ចូល​ហើយ​ស្រាប់​តែ​មាន​សារ​បញ្ជាក់​ថា ​ត្រូវ​លេខ​សំណាង​សប្ដាហ៍​ទី​៣​។ អ្នកស្រី​មិន​អស់ចិត្ត​ក៏​ហៅ​ប្ដី​អ្នកស្រី​មក​ជួយ​ពិនិត្យ និង​ផ្ទៀង​ជាមួយ​លេខ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​គោ​ជល់​ស្រាប់តែ​ឃើញ​លេខ​ដូច​មែន​ក៏​ស្រែក​អរ​ពេញ​ផ្ទះ ឯ​អ្នកស្រី​វិញ​ទឹកភ្នែក​ស្រក់​មក​ដោយ​មិនដឹង​ខ្លួន​។

លោកស្រី​ថា​ទាំង​ទឹកភ្នែក​ថា​៖ “​ស្ថានភាព​កូ​វីដ​កំពុងតែ​លំបាក រកលុយ​មិនសូវ​បាន​ទាំង​ស្វាមី​និង​អ្នកស្រី​ផង និយាយ​ទៅ​គឺ​លំបាក មិន​ថា​អ្នកស្រី និង​គ្រួសារ​ផ្សេងទៀត​។ តែ​ពេលនេះ​បាន​ត្រូវ​លេខ​សំណាង ១០០០០​ដុល្លារ​អាច​ជួយ​គ្រួសារ​អ្នកស្រី​ឲ្យ​មាន​ជីវភាព​ធូរធារ​បាន​មួយ​កម្រិត​ធំ និង​អាច​ពង្រីក​មុខរបរ​ប្ដី​បន្ថែម ហើយក៏​អាច​បន្ថែម​ទុន​លើ​ការងារ​លក់​អន​ឡាញ​របស់​អ្នកស្រី​ដែរ “​។

​គួររំលឹកថា សូមអ្នក​ពិសា​គោ​ជល់​ទាំងអស់ កុំ​ភ្លេច​ពិនិត្យមើល​ក្រោម​ក្រវិល​កំប៉ុង ដើម្បី​ឈ្នះ​រង្វាន់​។ ហើយ​ថ្មី​នេះ​ក្រុមហ៊ុន​គោ​ជល់បាន​បាន​រកឃើញ​អ្នកឈ្នះ​ទី​១​ហើយ​។ ថ្វីបើ​ក្រុមហ៊ុន​គោ​ជល់​មិនបាន​ផ្សាយ​បន្ដ​ដោយសារ​បញ្ហា​កូ​វីដ​ក៏ពិតមែន តែ​លេស​សំណាង​ឈ្នះ ១០០០០ ដុល្លារ ២​រង្វាន់​ទៀត​ដែល​នៅចាំ​លោកអ្នក ដូចនេះ​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ទៀត​អាចជា​រូបអ្នក​។ ហើយ​អ្នកលក់​ដែល​ទទួល​ប្ដូរ​ក្រវិល​លេខ ២​ខ្ទង់ និង ៤​ខ្ទង់ ក្រុមហ៊ុន​នឹង​ផ្ដល់​ថវិកា​បន្ថែម ៥០០ រៀល​សម្រាប់​លេខ​២​ខ្ទង់ និង​២០០០ រៀល​សម្រាប់​លេខ​៤​ខ្ទង់​ក្នុង​១​ក្រវិល​។ ពិសា​គោ​ជល់​បាន​ទាំង​ថាមពល បាន​ទាំង​រង្វាន់ និង​អាច​ឲ្យ​ក្ដី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការពិត​បាន​កាន់​តែ​ឆាប់រហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម