Connect with us

ព័ត៌មានជាតិ

ស្រុក៣ ក្នុងខេត្តកំពង់ចាម រកឃើញកម្មកររោងចក្រ៣៨នាក់វិជ្ជមានកូវីដ និងកុមារីអាយុ០៤ ឆ្នាំម្នាក់ផង

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៩ ខែមេសានេះ បានប្រកាសរកឃើញករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៩នាក់ ដែលភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រនៅរោងចក្រស៉ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ៧អិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្តៅ និងឃុំរការអារ ស្រុកកងមាស ឃុំប្រាំយ៉ាម ឃុំមានជ័យ ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ឃុំសំបូរ ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ និងបងប្អូនរស់នៅខេត្តកំពង់ចាម អំពីករណីវិជ្ជមានកូវីដ១៩ កម្មករកម្មការិនីចំនួន ៣៨នាក់ រស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ០៦ នាក់ និងស្រុកស្រីសន្ធរ ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំម្នាក់។

សេចក្តីប្រកាសដដែលបញ្ជាក់ថា កម្មករ-កម្មការិនីចំនួន ៣៨ នាក់ ធ្វើការនៅរោងចក្រស៊ិនផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ៧អិនជី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល និងកុមារីអាយុ៤ឆ្នាំម្នាក់ដែលបានឆ្លងពីម្តាយ រស់នៅភូមិដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម