Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ​ម៉ី កល្យាណ៖ នៅ​ក្នុង​បរិបទ​កូវីដ​១៩ យើង​គួរ​ផ្ដោត​​លើ​ការ​ជួយ​ប្រជាជន​ក្រីក្រ​ ជា​ជាង​ផ្ដោត​លើ​កំណើន​សេដ្ឋកិច្ច​

បានផុស

នៅ

សេដ្ឋកិច្ចប្រទេសកម្ពុជា​ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង៥,៥% ក្នុងឆ្នាំ២០២២ ដោយសារការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០២១ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។

ចំណែកវិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

លោក​បណ្ឌិត ម៉ី កល្យាណ អ្នក​ឯកទេស​សេដ្ឋកិច្ច និងទី​ប្រឹក្សា​ជាន់​ខ្ពស់ នៃឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ មានប្រសាសន៍ថា៖ នៅក្នុងបរិបទកូវីដ១៩សព្វថ្ងៃ យើងគួរផ្ដោតលើការជួយ ប្រជាជនក្រីក្រឱ្យមានបាយហូបសិន ជាជាងផ្ដោតលើកំណើនសេដ្ឋកិច្ច។ ខ្មែរយើងគួរចេះជួយគ្នាពេលលំបាកទើបជារឿងសំខាន់ ចំណែកកំណើនសេដ្ឋកិច្ច៤ ភាគរយដែលជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ អាចទៅដល់អ្នកធូរធារភាគច្រើន ជាជាងអ្នកក្រីក្រក្នុងពេលបច្ចុប្បន្ន។

លោក​បណ្ឌិត ម៉ី កល្យាណ បានបន្តថា៖ «អ្វីដែលសំខាន់គឺយើងត្រូវគិតដល់យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំទៀតខាងមុខ ថាតើយើងគួរអភិវឌ្ឍសេដ្ឋកិច្ចរបៀបណាទើបប្រជាជនក្រីក្រលែងជួបការលំបាកតទៅទៀត ហើយសេដ្ឋកិច្ចរបស់យើងស្គាល់នូវភាពរីកចម្រើនដើរទាន់ប្រទេសអ្នកមាន។»

សម្រាប់លោក​បណ្ឌិត ដោយសារសេដ្ឋកិច្ចយើងពឹឹងផ្អែកលើកសិកម្ម ដូច្នេះតើយើងត្រូវអភិវឌ្ឍវិស័យកសិកម្មរបស់យើងរបៀបណាក្រោយកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋរបស់យើង។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុនយើងឃើញថា នៅពេលជំងឺកូវីដ១៩បាននឹងកំពុងឆ្លងខ្លាំងនៅរាជធានីភ្នំពេញ កសិករនៅទីជនបទមានការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនក្នុងក្រុងភ្នំពេញ ដែលធ្វើឱ្យទំនិញសំខាន់ៗមួយចំនួនឡើងថ្លៃខ្លាំង៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម