Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀតនឹងមកដល់កម្ពុជាដើមខែក្រោយនេះ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ពីប្រទេសចិនចំនួន ១ លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុង ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែមេសា នេះថា វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី ១១ ខែឧសភាក្រោយនេះ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការសម្របសម្រួល​ជាមួយក្រុមហ៊ុន សីុណូវ៉ាក់ និងស៊ីណូហ្វាម យល់ព្រមផ្តល់ការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា កំពុងប្រឹងប្រែងសម្របសម្រួលអស់លទ្ធភាពធ្វើយ៉ាងណាឱ្យក្រុមហ៊ុនស៊ីណូវ៉ាក់ និងស៊ីណូហ្វាមព្រមផ្គង់វ៉ាក់សាំងតាម​រយៈស្ថានទូតចិនប្រចាំកម្ពុជា។

លោកស្រីថា “វ៉ាក់សាំងចិនគឺជាវ៉ាក់យុទ្ធសាស្ត្រ ហើយសម្តេចតេជោ មានប្រសាសន៍ហើយថាកម្ពុជាត្រូវប្រើវ៉ាក់សាំងយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូច្នេះចំណងមិត្តភាពដែកថែបរវាងកម្ពុជាចិនមិនអាចកាត់ផ្តាច់បានទេ ហើយជាពិសេសទៅលើការផ្គត់ផ្គង់វ៉ាក់សាំងគឺកម្ពុជារឹតតែបន្តធ្វើការជាមួយភាគីចិនតទៅទៀត”។

កម្ពុជាកំពុងប្រឈមនឹងការវាយប្រហារដោយមេរោគកូវីដ១៩ ខណៈប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស្រោចដល់ប្រជាពលរដ្ឋដើម្បីបន្សុាំអត្រាឆ្លងដែលកំពុងកើនឡើងខ្ពស់រៀងរាល់ថ្ងៃ ដោយផ្តើមចេញពីតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។

កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ តាម​រយៈ​ជំនួយនិង​ការ​បញ្ជាទិញ​ក្នុង​នោះ​​មាន​ វ៉ាក់សាំង​ស៊ីណូហ្វាមដែល​ជា​ជំនួយ​របស់រដ្ឋាភិបាលចិនចំនួន ១,៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែល​ទិញពីចិនចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣២៤,០០០ដូស ជាជំនួយពី​គម្រោងកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

បើ​តា​មរបាយការណ៍​របស់ក្រសួង​សុខាភិបាល គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមេសា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងដល់ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ១.២៩៥.៩៧៣នាក់៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម