Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ ការដ្ឋានកាត់ជួសជុលផ្លូវជាតិ​លេខ ៧៨-៥ ខេត្តរតនគិរី សម្រេចបាន ៣០​ភាគរយ

បានផុស

នៅ

អាជ្ញាធរនៃមន្ទីរសាធារណការ ខេត្តរតនៈគិរី បានឱ្យដឹងថា ការដ្ឋានកាត់ជួសជុលផ្លូវជាតិលេខ ៧៨-៥ បែកចេញពីផ្លូវជាតិលេខ៧៨ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី សម្រេចបាន ៣០ ភាគរយ ក្នុងការចាក់គ្រឹះថ្មម៉ិច ក្រាលកៅស៊ូពីរជាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តរតនគិរី ក្នុងពេលចុះពិនិត្យការដ្ឋាននៅថ្ងៃទី ២៨ ខែមេសា បានធ្វើការណែនាំប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវ សុំកុំឲ្យដាក់លក់ដូរហួសមកលើការាឡាចំណីផ្លវ និងឲ្យមានការប្រុងប្រយ័ត្នពាក់ម៉ាសជានិច្ច បើទោះជាខេត្តរបស់យើងមិនទាន់មានការឆ្លងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការកាត់ជួសជុលផ្លូវនេះ ដោយមន្ទីរសាធារណៈការខេត្ត ដែលជាកញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជាគម្រោងឆ្នាំ២០២១។

ការដ្ឋាននេះ បានធ្វើពិធីសម្ភោធ បើកការរដ្ឋានកាលពីថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា នេះ មានរយៈពេលជាង ២ខែមកហើយៗ ក៏សម្រេចបាន៣០% ហើយដែរ។

លោកប្រធានមន្ទីរ ថា ព្រោះវាជាគម្រោងឆ្នាំ២០២១ ដែលត្រូវកាត់ជួសជុលដូច្នេះ ត្រូវឲ្យរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីរបញ្ជាក់ថា ទោះក្នុងកាល:ទេស:បច្ចុប្បន្ននេះ ប្រទេសជាតិបានញាំញីដោយមេរោគកូវីដ១៩ក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកខំប្រឹងប្រែងរកថវិកាផ្តល់ជូនទៅតាមបណ្តាក្រសួងមន្ទីរឬអង្គភាពនានា ជាពិសេសខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណះ និង ដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និងបានសហការគ្នាល្អពីអាជ្ញាធរដែនដី លោកអភិបាលខេត្ត លោកចៅសង្កាត់ លោកអភិបាលក្រុង និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយសង្ខាងផ្លូវនេះសហការល្អ ទើបធ្វើឲ្យដំណើរការអភិវឌ្ឈន៍ស្ថាបនាផ្លូវដំណើរការទៅបានដោយរលូនពុំមានឧបសគ្គមករាំងស្ទះឡើយ ហើយនិងធ្វើឲ្យហើយទៅតាមការគ្រោងទុក៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម