Connect with us

ព័ត៌មានជាតិ

ភរិយា​អតីត​អ្នក​និពន្ធ​ផលិតកម្ម​ហង្ស​មាស ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ តែនៅ​មាន​ជំងឺ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ

បានផុស

នៅ

កន្លងមកធ្លាប់មានការផ្សព្វផ្សាយថាភរិយារបស់អតីតអ្នកនិពន្ធ ជុំ ប៊ុនធឿន គឺលោកស្រី ប្រាក់ ផល្លី បានតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែបន្ទាប់ពីចូលសម្រាកព្យាបាលជាច្រើនថ្ងៃមកនោះបច្ចុប្បន្នលោកស្រីបានជាសះស្បើយពីជំងឺនេះវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានៃដំណឹងដ៏រីករាយក្រោយពេលភរិយារបស់លោក ជុំ ប៊ុនធឿន បានជាសះស្បើយពីជំងឺកូវីដ-១៩នេះដែរ ក៏ស្រាប់តែមានការលើកឡើងថាដោយសារជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយមួយមុខទៀតនោះ កូនស្រីរបស់អតីតអ្នកនិពន្ធរូបនេះបានចេញមុខអំពាវនាវស្វែងរកជំនួយឧបត្ថម្ភពីសម្បុរសជនដើម្បីជួយសង្គ្រោះម្តាយផងដែរ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកឈ្មោះ  ប៊ុនធឿនផល្លឺ ពៅពីសី ដែលអះអាងថា”នាងខ្ញុំជាកូនស្រីលោក ជុំ ប៊ុនធឿន និងលោកស្រី ប្រាក់ ផល្លី បានរៀបរាប់ថានាងខ្ញុំជាកូនស្រីរបស់លោកឪពុក ជុំ ប៊ុនធឿន អតីតអ្នកនិពន្ធទំនុកច្រៀងអោយផលិតកម្មហង្សមាសដោយនាងខ្ញុំមានទុក្ខលំបាកខ្លាំងព្រោះស្ថានភាពម្តាយនាងខ្ញុំ ប្រាក់ ផល្លី មានជំងឺរលាកសួតធ្ងន់ធ្ងរ ក្នុងអំឡុងពេលនេះ”។

ប្រភពបានបន្តថា នាងខ្ញុំមានស្ថានភាពគ្រួសារមិនធូរធារដោយសារជំងឺកូវីត-១៩ធ្វើឲ្យគ្រួសារនាងខ្ញុំមានការលំបាកខ្លាំង រឿងថវិកាត្រូវចំណាយរាល់ថ្ងៃដើម្បីបន្ថែមទៅលេីថ្នាំព្យាបាលម្តាយនាងខ្ញុំ។ ខណ:បច្ចុប្បន្នគាត់បានជាពីជំងឺកូវីដហើយតែបន្ទាប់ពីជាសួតរបស់គាត់ធ្ងន់ធ្ងរដោយរលាកសួតខ្លាំង ខ្ញុំពិតជាមិនដែលតាំងចិត្តថាចង់បានជំនួយក្នុងរូបភាពណាមួយនោះទេ  ព្រោះយល់ថាក្នុងស្ថានភាពនេះគ្រប់គ្នាសុទ្ធតែជួបបញ្ហាតែក្នុងកាលៈទេសៈនេះ ខ្ញុំពិតជាមិនដឹងថាមានលទ្ធភាពទប់ទល់បានដល់កម្រិតណាទេព្រោះសញ្ញាសង្ឃឹមក៏មិនទាន់មាននៅទ្បេីយ។

ប្រភពបានបន្ថែមថាតេីអាចទេ? សូមបងប្អូនដែលធ្លាប់ស្គាល់នឹងធ្លាប់ស្តាប់បទចម្រៀងរបស់ឪពុកនាងសរសេរ សូមជួយដល់ម្តាយនាងផងព្រោះអំឡុងពេលនេះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយម្តាយខ្លួនទេសូមគោរពនឹងអនុគ្រោះពីនាងផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម