Connect with us

ព័ត៌មានជាតិ

កុមារ​ជីវភាព​ខ្វះខាត​៩៤​នាក់​ ទទួល​បាន​អាហារូបករណ៍​សិក្សា ពី​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម

បានផុស

នៅ

អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម បានផ្តល់​អំណោយ​អាហារូបករណ៍​ដល់​កុមារ​ ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​ជំរុញ​ឲ្យ​កុមារ​បាន​បន្ត​ការសិក្សា ដែលមាន​ចំនួន ៩៤ នាក់ នៃ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ និង​តំណាង​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម ដែល​ធ្វើ​នៅតាម​ឃុំ​ទាំង ៨ ឃុំ នៃ​ស្រុក​ស្វាយ​អ​ន្ទ​រ តែម្តង​ដើម្បី ចៀសវាង​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន​ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នួន រចនា ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ក្តីសង្ឃឹម នៃ​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម បាន ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក ឃុំ​ទាំងអស់​ដែល​បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម​នេះ ​បាន​យ៉ាង​ល្អជា​ច្រើន​ឆ្នាំ​កន្លងមកនេះ​។ លោក​ក៏បាន​បន្តទៀតថា ទោះបី​នៅក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ កំពុងតែ​រាតត្បាត​នៅលើ​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ក៏ពិតមែន ក៏ប៉ុន្តែ​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម​នៅតែ​បន្តធ្វើ​ការងារ​នេះ​ ដើម្បី​កុមារ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​ក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះ ឲ្យ​ដំណើរការ​ទៅ​មុខជា​រៀងរហូត​។

​​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បាន​លើកឡើងថា ការផ្ដល់​អាហារូបករណ៍​ដល់​កុមារ ដែលមាន​ជីវភាព​ខ្វះខាត របស់​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​កុមារ​ដែលមាន​ជីវភាពក្រីក្រ​ខ្វះខាត ​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ ដើម្បី​ឲ្យ​មានលទ្ធភាព​បាន​បន្ត​ការសិក្សា​រៀនសូត្រ ដូច​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​នោះ​ផងដែរ​។ ក្នុងនោះ​អង្គការ​ក៏បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​ ដែល​មាន​ជីវភាពក្រីក្រ​ខ្វះខាត​នេះ​នូវ​សម្ភារៈ​សិក្សា​មួយ​ឈុត​រយៈពេល ១ ឆ្នាំ​សម្រាប់​កុមារ​ម្នាក់ ចំពោះ​កា​ផ្តល់​សម្ភារៈ​សិក្សា​នេះ ក្នុង​កុមារ​ម្នាក់ៗ គឺ​ជួយ​រយៈពេល ៦ ឆ្នាំ ដោយ​ចាប់ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ និង​ផ្ដល់​សម្លៀកបំពាក់ រួមទាំង​អាហារ មាន​អង្ករ គ្រឿង​ឧបភោគ បរិភោគ ចំនួន ២ ខែម្ដង​។ លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា ទាំងនេះ​គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏ដូចជា​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម និង​រដ្ឋបាល​ស្រុក ក្នុងការ​លើកកម្ពស់ ធនធាន​ចំណេះដឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងការ​ផ្ដល់ឲ្យ​កូន​បន្ត​ការសិក្សា​រៀនសូត្រ​នេះ​។

​លោក​អភិបាលស្រុក ក៏​សូម​ផ្ដាំផ្ញើ​ដល់​ក្មួយៗ ដែល​ទទួលបាន​អាហារូបករណ៍​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ តាមរយៈ​ការឧបត្ថម្ភ​របស់​អង្គការ​មូលនិធិ​នៃ​ក្តីសង្ឃឹម​នេះ ​សូម​យកចិត្តទុកដាក់​និង​ខិតខំ​សិក្សា​រៀនសូត្រ ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ដោយ​មិនត្រូវ​បោះបង់​ការសិក្សា និង​មិនត្រូវ​សេព​នូវ​គ្រឿងញៀន​នោះទេ​។ ព្រោះថា​ចំណេះដឹង​នេះ​ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ ក្នុង​ការជួយ​យឹតយោង​ជីវភាព​ក៏ដូចជា អនាគត​របស់​ក្មួយៗ​នាពេល​អនាគត​រុងរឿង​។ លោក​អភិបាលស្រុក បាន​ណែនាំ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​ត្រូវ​ជំរុញ​និង​លើកទឹកចិត្ត​ ដើម្បី​ឲ្យ​គាត់​បាន​ទៅ​សាលា​បន្ត​ការសិក្សា​រៀន​សូត្រ​ឲ្យ​បាន​គ្រប់គ្នាៗ​។ លោក​អភិបាលស្រុក ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​អាណាព្យាបាល​ក៏ដូចជា​ក្មួយៗ ទាំងអស់​ត្រូវ បន្ត​និង​អនុវត្ត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩​ទាំង​អស់​គ្នា​៕​

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម