Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ពន្យល់​ក្រុម​សង្គម​ស៊ី​វី​ល​ចំនួន​១៣ ដែល​ចង់​ធ្វើ​យុទ្ធនាការ​តាម​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន

បានផុស

នៅ

លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា នេះ បានលើកឡើង​៣ ចំណុច ដើម្បី​ពន្យល់​ក្រុម​សង្គម​ស៊ី​វី​ល​ចំនួន​១៣ ដែល​គ្រោង​ធ្វើ​យុទ្ធនាការ​រយៈពេល​ពីរ​សប្តាហ៍ ក្នុង​គោលបំណង ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ និង​ជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​សាធារណជន ក្នុងការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​។

ឆ្លើយតប​យុទ្ធនាការ​នេះ លោក ជិន ម៉ា​លីន បាន​លើក​ឡើង​៣ ចំណុច​គឺ ទី​១. បើ​ជ្រុល​ជា​ធ្វើ​យុទ្ធនាការ​បែប​នេះ​ហើយ គួរតែ​ផ្តោត​ផង​ដែរ លើ​ការលើកស្ទួយ និង​ពង្រឹង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដើម្បី​ពួកគេ​អាច​ពង្រឹង​បាន​នូវ​សមត្ថភាព​របស់​ខ្លួន ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អនុវត្តបាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ ដែល​មាន​ជា​ធរមាន ជៀសវាង​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំពាន​សិទ្ធិ​សេរីភាព​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​អាច​នាំ​ឲ្យ​មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ជាយថាហេតុ​ណាមួយ​។

ទី​២. ការ​ពង្រឹង​នូវ​សមត្ថភាព ក្រមសីលធម៌​វិជ្ជាជីវៈ និង​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ របស់​អ្នកសារព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​។

ទី៣. អ្នកសារព័ត៌មាន​មិន​មាន​អភ័យឯកសិទ្ធិ​ដូច​សមាជិកសភា​នោះ​ទេ ពោល​គឺ បើ​មាន​កំហុស​ខាង​វិជ្ជាជីវៈ ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់ ស្តី​ពី​របប​សារព័ត៌មាន តែបើ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ទួល​ខុសត្រូវ​តាមច្បាប់​ព្រហ្មទណ្ឌ ដែល​មាន​ជា​ធរមាន​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ​។

សូមបញ្ជាក់ថា ក្រុមការងារ​ដើម្បី​សេរីភាព​សារព័ត៌មាន ដែលមាន​សមាគម​អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​១៣ ស្ថាប័ន បាន​រួម​គ្នា​រៀបចំ​ជា​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​គោលបំណង ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ និង​ជំរុញឱ្យមាន​ការចូលរួម​ពី​សាធារណជន ក្នុងការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន ដែល​យុទ្ធនាការ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២១ ក្រោម​ប្រធានបទ​រួម “​ព័ត៌មាន​ដែលជា​ប្រយោជន៍​សាធារណៈ​”៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៩ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម