Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​បាទី​បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៦ នាក់

បានផុស

នៅ

តាកែវ ៖ រដ្ឋបាល​ស្រុក​បាទី​ ខេត្តតាកែវ ​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៦ នាក់​ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​បាទី​ ចុះ​ថ្ងៃ​ទី២៩​មេសា​នេះ​ បាន​ឲ្យ​ដឹង​ថា ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩​ទាំង​៦​នាក់​នោះ​រួមមាន​ទី​១​ឈ្មោះ​វ៉ាន់​ នាង​ពៅ​ ភេទ​ស្រី ​អាយុ​៣២ឆ្នាំ ​ជា​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ក្រាំង​លាវ​ ឃុំ​រវៀង​ ស្រុក​សំរោង ​ខេត្តតាកែវ​ មុខរបរ​កម្មករ​រោងចក្រ​។ ទី​២​ឈ្មោះ​ហូ​ ប៉េង​ម៉ី​ ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់នៅ​ភូមិ​ឃ្លាំង​សម្បត្តិ​ឃុំ​ពត់​សរ​ស្រុក​បាទី​ខេត្តតាកែវ​មុខរបរ​កម្មករ​រោងចក្រ​។ ទី​៣​ឈ្មោះ​ មុត​ វ៉ាន់​ដេ​ត​ ភេទ​ប្រុស ​អាយុ ២១​ឆ្នាំ​ ជនជាតិខ្មែរ រស់នៅ​ភូមិ​ម្កាក់​ ឃុំ​ចំប៉ី​ ស្រុក​បាទី ​ខេត្តតាកែវ​។

ទី​៤​ឈ្មោះ​ប៊ិន ហ៊​ន​ ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​ដូង​ឃុំ​ដូង​ ស្រុក​បាទី ​ខេត្តតាកែវ​។​ ទី​៥​ឈ្មោះ​ស្រេង​សៀក​លី​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​នៅ​ភូមិ​ស្តុក​ឃុំ​កុមារ​រាជា​ស្រុក​បាទី​ខេត្តតាកែវ​និង​ទី​៦ ឈ្មោះ​ឆេង​ស្រី​ពៅ​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ត្បូង​ដំរី​ឃុំ​ក្រាំងធ្នង់​ស្រុក​បាទី​ខេត្ត​តាកែ​វុំ។

រដ្ឋបាល​ស្រុក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ខាងលើ​ត្រូវ​រាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់​និង​រួសរាន់​ទៅ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ក្នុង​នោះ​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រមទាំង​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ​។

រដ្ឋបាល​ស្រុក​បាន​បន្ត​ថា ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​ដូចជា​ផ្ដាសាយ​ក្អក​ហៀរ​សំបោរ​ឈឺបំពង់ក​ថប់ដង្ហើម​ ឬ ​មាន​រោគសញ្ញា​សង្ស័យ​ផ្សេងៗ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ ឬ​ មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅឋាន​របស់​បងប្អូន៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម