Connect with us

ព័ត៌មានជាតិ

ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​និង​មូលនិធិ IMF រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​ស្តីពី “​ការធានា​កំណើន​និង​ភាព​ធន់​នៅក្នុង​តំបន់​អាស៊ាន នយោបាយ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩”​ដោយមាន​ការចូលរួម​ពី​លោកស្រី Kristalina Georgieva នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ (IMF)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សន្និសីទ​នេះ​បាន​រៀបចំឡើង​រួមគ្នា​រវាង​ធនាគារកណ្តាល​វៀតណាម​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​តាមរយៈ​វីដេអូ​ខុន​ហ្វ្រឺ​រ៉ុ​ន​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

បើតាម​សេចក្តីប្រកាស​ព័​ត៌​មានបាន​ឲ្យ​ដឹងថា​គោលបំណង​នៃ​សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​យោបល់​និង​បទពិសោធន៍​រវាង​អ្នករៀបចំ​គោលនយោបាយ​មកពី​ប្រទេស​នានា​ក្នុង​តំបន់​និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដែល​រួមមាន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ទេសាភិបាល​ធនាគារកណ្តាល និង​នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដោយបាន​ពិភាក្សា​ពី​ការអនុវត្ត​នយោបាយ​សំខាន់ៗ សម្រាប់​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​បញ្ហា​ប្រឈម​ចម្បងៗ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​សេចក្តីប្រកាស​ព័​ត៌​មាន​ដដែល​បាន​បន្តថា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺជា​វិបត្តិ​មួយ​ដែល​ខុសប្លែក​ពី​វិបត្តិ​ដទៃទៀត ដោយ​មិនមាន​ប្រទេស​ណាមួយ​ដែល​អាច​គេច​ផុតពី​ឥទ្ធិពល​នៃ​វិបត្តិ​សុខភាព​និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ ហើយ​ភាពមិន​ប្រកដប្រជា​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​នៅឡើយ​។

យ៉ាងណាក៏ដោយ​ប្រទេស​សមាជិក​អាស៊ាន​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ រួមទាំង​គោលនយោបាយ​សារពើពន្ធ​និង​រូបិយវត្ថុ​វិត្ថារ​កម្ម និង​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា សំដៅ​ជួយ​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ វិធាន​ការដែល​បាន​ដាក់ចេញ​ទាំងនេះ​ត្រូវធ្វើឡើង​ដោយ​ផ្តោតលើ​គោលដៅ​ជាក់លាក់ និង​ត្រូវអនុវត្ត​ក្នុងដំណាក់កាល​និង​អំឡុងពេល​សមស្រប ដើម្បី​បញ្ចៀស​បញ្ហា Moral hazards និង​លទ្ធផល​ខុសពី​ការរំពឹងទុក ជាដើម​។

បើតាម​សេចក្តីប្រកាស​ព័​ត៌មាន​នៅពេល​វិបត្តិ​នេះ​បញ្ចប់ អ្នករៀបចំ​នយោបាយ​ត្រូវ​ផ្តល់​អាទិភាព​ដល់​វិស័យ​សំខាន់ៗ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​រដ្ឋាភិបាល​ដើរតួនាទី​ចម្បង​ក្នុងការ​បែងចែក​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព​ទៅកាន់​វិស័យ​ដែលជា​កម្លាំង​ជំរុញ​កំណើន​ថ្មី ព្រមទាំង​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ផ្សេងៗ និង​បង្កើន​ជំនឿ​ទុកចិត្ត​ក្នុង​ទីផ្សារ ដើម្បី​ជំរុញ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​។ ម្យ៉ាងទៀត វិបត្តិ​សុខភាព​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ចម្បងៗ​មួយចំនួន ជាពិសេស​ការ​កើនឡើង​នូវ​ភាពក្រីក្រ​និង​វិសមភាព ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ព្យាយាម​កាត់បន្ថយ​មកវិញ​ក្រោយពេល​វិបត្តិ​។ បន្ថែម​លើ​នេះ បទពិសោធន៍​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ក៏បាន​បង្ហាញ​ពី​ការកើនឡើង​កម្រិត​បំណុល​របស់​អង្គភាព​គ្រួសារ ដែល​បណ្តាលមកពី​ការបាត់បង់​ការងារ​និង​ប្រាក់ចំណូល ដែល​នេះ​ក៏បាន​បង្ក​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

ទោះ​យ៉ាង​ណា វិបត្តិ​កូ​វីដ​-១៩​នេះ​បាន​ផ្តល់នូវ​កាលានុវត្តភាព​មួយចំនួន​ផង​ដែរ រួមមាន ការជំរុញ​ការ​វិនិយោគ​បៃតង ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ផល និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ សំដៅ​ស្វែងរក​ប្រភព​ថ្មី​សម្រាប់​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម