Connect with us

ព័ត៌មានជាតិ

នគរបាល​ ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់​ករណី​រំលោភ​កូនដើម​​៣​នាក់​

បានផុស

នៅ

សៀមរាប​ ៖​ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ និង​ប្រទូស​កេរ្តិ៍ លើ​កូនស្រី​ចុង​ចំនួន​៣​នាក់​។

ហេតុការណ៍​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២១​នេះ​ ស្ថិតនៅ សង្កាត់​គោកចក ក្រុង​សៀមរាប​។ បើតាម​របាយការណ៍​របស់​កម្លាំង​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៩ ខែ មេសា ឆ្នាំ​២០២១ បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ តន់ សុខា ភេទប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវជា​ឪពុក​បង្កើត​បាន​ប្តឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឃឿន ធា ភេទ ប្រុស អាយុ ២៦​ឆ្នាំ ត្រូវជា​ឪពុកចុង​បាន​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​កូនស្រី​ខ្លួន​ទាំង​៣​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​;

1, ឈ្មោះ ត​.​ណ អាយុ ៩​ឆ្នាំ​

2, ឈ្មោះ ត.​ន អាយុ ១១​ឆ្នាំ​

3, ឈ្មោះ ត​.​ច អាយុ ១៥​ឆ្នាំ។

បើតាម​ដើមបណ្តឹង ឈ្មោះ តន់ សុខា កន្លងមក​បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​ឈ្មោះ រឿន រឿ​ម អាយុ ៣៥​ឆ្នាំ ដោយមាន​កូន​៤​នាក់ ប្រុស​១​នាក់ រស់នៅ​ជាមួយ​ប្រពន្ធ​។ ក្រោយមក​ប្រពន្ធ​មាន​ប្តី​ចុង​ឈ្មោះ ឃឿន ធា​។​ ក្រោយមក​នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២១ កូនស្រី​ច្បង​ឈ្មោះ ត​.​ច បាន​ហៅ​ខ្លួន (​តន់ សុខា​) ទៅយក​នៅ​ម្តុំ​មុខ​គ្រុឌ ពេលនោះ​កូន​បាន​ប្រាប់​ថា​ បងប្អូន​បង្កើតរ​បស់​ខ្លួន​ទាំង​៣​នាក់ ត្រូវ​ឪពុកចុង​ឈ្មោះ ឃឿន ធា រំលោភបំពាន​ផ្លូវភេទ​។

​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ​ជនសង្ស័យ​ឈ្មោះ​ឃឿន ធា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​កូនស្រី​ទាំងបី​នាក់​ដូច​ការរៀបរាប់ របស់​ពួកវា​ពិតប្រាកដ​មែន តែ​ការ​រួមភេទ​នោះ​គឺ​មិន​ដល់​ស៊ីជម្រៅ​នោះទេ​។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ករណីនេះ ក្រោយ​សាកសួរ បានសម្រេច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម