Connect with us

ព័ត៌មានជាតិ

មុខសញ្ញាកាប់ប្លន់ក្នុងស្រុកត្រាំកក់៤នាក់ត្រូវបានឃាត់ខ្លួន​

បានផុស

នៅ

ក្រុម​ជនសង្ស័យដែល​ប្រើដាវ​ធ្វើ​សកម្មភាព​កាប់ប្លន់​ម៉ូតូ​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន​២​លើ​ក​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​ នៅ​ស្រុក​ត្រាំកក់​នោះ ត្រូវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបាន​ទាំង​សម្បុក​។

ដោយមាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរ​បាល​ខេត្តតាកែវ ក្នុងការ​បង្ក្រាប​បទ​ល្មើស​នានា ​ក្នុង​មូលដ្ឋានកម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​ត្រាំកក់​ បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ​ប្រើដាវ​ប្លន់​ម៉ូតូ​បានសម្រេច​២​ករណី​ផ្សេងគ្នា​ និង​ឃាត់ខ្លួន​បាន​៤​នាក់​យកមក​កសាង​សំណុំរឿង​ចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បញ្ជាក់ថា ករណី​ប្លន់​លើ​ក​ទី​១ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៣ ​ក្នុងភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកកក់ ប្លន់បាន​ម៉ូតូ​អ៊ិច​សិន​ទ័រ​១​គ្រឿង ពណ៌​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ 1AK 4671 ពី​ជនរងគ្រោះ​ឈ្មោះ សន មនោ​រម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ទី​ប៉ាត់ ឃុំ​ជាងទង​។ ករណី​ប្លន់​លើ​ក​ទី​២​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ប្លន់បាន​ម៉ូតូ​ម៉ាក​អ៊ិ​ច​សិន​ទ័​រ​១​គ្រឿង ពណ៌​ខៀវ គ្មាន​ផ្លាកលេខ​ ជា​របស់​ជនរងគ្រោះ​ឈ្មោះ ហេង ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​២៧​។

សមត្ថកិច្ចបន្តថា ក្រោយ​កើត​ហេតុ​ជា​បន្តបន្ទាប់​នូវ​ករណី​ប្លន់​នេះ កម្លាំង​ជំនាញ​ស្រុក​បាន​បើ​ក​ការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​០០​នាទី​ដោយបាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ផង​នោះ ជនសង្ស័យ​ជា​ជនដៃដល់​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

ជនសង្ស័យ​ទី​១​ឈ្មោះ ព្រំ មួន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ២​ឈ្មោះ សោ ម៉េង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៣​ឈ្មោះ ​សួន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ឃុំ​ពោធិ​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ទី​៤​ឈ្មោះ តុ​ប ហុក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។

ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុងនោះ​២​គ្រឿង​ជា​របស់​ជនរងគ្រោះ និង​ត្រូវ​បាន​ប្រ​គល់​ជូន​ម្ចាស់​ដើ​ម​វិញ​ក្រោយ​ពិនិត្យ​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​ស្រុក​ត្រាំកក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ​ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម