Connect with us

ព័ត៌មានជាតិ

តេស្ត ៨៨ នាក់ អវិជ្ជមានទាំងអស់ សរុប​​អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា កើន ២ ៤៩៧ នាក់

បានផុស

នៅ

នៅ​ថ្ងៃ ១១ ខែ​វិច្ឆិកា​ក្រសួងសុខាភិបាល​បាន​ធ្វើ​តេស្ត​​អ្នក​ពាក់ព័ន្ធ​ថ្ងៃ ០៣ វិច្ឆិកា មាន​ចំនួន ៨៨ នាក់ ថែម​ទៀត លទ្ធផល​អវិជ្ជមាន​ទាំងអស់។ សរុប​ការ​តេស្ត​សំណាកវិភាគ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បាន​កើន​ដល់ ២ ៤៩៧ នាក់ (ក្នុង​នោះ​តេស្ត​លើកទី​មួយ​មាន ១ ៦៨០ នាក់ និង​លើក​ទីពីរ បាន ៨១៧ នាក់)។

រហូត​មក​ដល់​ពេលនេះ មាន​អ្នក​ពាក់ព័ន្ធ ០៤ នាក់ មាន​វិជ្ជមានកូវីដ ១៩ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម