ព័ត៌មានជាតិ
អំណោយមូលនិធិស្ម័គ្រចិត្តចូលរួមកាកបាទក្រហមខេត្តកំពត ក្នុងឱកាសអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
អំណោយសប្បុរសធម៌ រួមមានថវិកាចំនួន ២០០០ ដុល្លារ ម៉ាសចំនួន១០០ប្រអប់ និងទឹកសុទ្ធចំនួន ១០០កេស ដែលឧបត្ថម្ភដោយលោកស្រី ហូ គីម ជាសប្បុរសជននៃអាជីវករខេត្តកំពត ។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានធ្វើពិធីប្រគល់ជូន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីចូលរួមចំណែកអបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកមូលនិធិដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ។
ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្នអំឡុងពេល រដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានឆ្លងរីករាលដាលលើសុខភាពប្រជាពលរដ្ឋមិនទាន់ធូរស្បើយនៅឡើយ។
ឯកឧត្តម ជាវ តាយ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកស្រី ហូ គីម ជាម្ចាស់អំណោយដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននិងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្ត។
ឯកឧត្តម បានចាត់ទុកអំណោយទាំងនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បច្ចុប្បន្នសម្ដេចទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម២០ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ