Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​បូកសរុប​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត តាមរយៈ Online នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:០០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ អ​ញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ Online តាមរយៈ Zoom Meeting បូកសរុប​របាយការណ៍​ប្រចាំ​ខែមេសា និង​លើក​ទិសដៅ​អនុវត្ត​បន្ត ផ្សព្វផ្សាយ​ណែនាំ អនុវត្ត​សេចក្ដីណែនាំ​លេខ ០១០​ស​ណន របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ស្ដីពី​ការអនុវត្ត​វិធានការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការ​លួចលាក់​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់ និង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​នេះដែរ មានការ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការនគរបាល​ក្រុង​-​ស្រុក​ទាំង​៥ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៤ ជំនួយការ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​សរុប ៨៤​នាក់​។ ជា​កិច្ច​បន្ត លោកស្នងការ ក៏បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ លោកនាយ​ការិយាល័យ និង​លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៥ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៤ ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ភារកិច្ច​ដែល​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ ដើម្បី​រង់ចាំ​បទបញ្ជា​បន្ទាន់ ក្នុង​ការចេញ​ប្រតិបត្តិការ​នៅពេល​មាន​បញ្ហា​ផ្សេងៗ​។ ក្នុង​ឱកាស​នោះដែរ ក៏​មាន​ការចូលរួម​មតិ​របស់លោក លោកស្រី​ស្នងការ​រង និង​លោក​អធិការ​ក្រុង​-​ស្រុក និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ ផងដែរ​។​

​ជា​កិច្ចបញ្ចប់ លោកស្នងការ បាន​អរគុណ​ដល់​កងកម្លាំង​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ដែល​បាន​លះបង់​ក្នុងការ​បំពេញភារកិច្ច​មិន​រាថយ​ឡើយ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ជាពិសេស​លោកស្នងការ បាន​ណែនាំ​ដល់​កម្លាំង​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ជាពិសេស​អនុវត្ត​តាម​វិធានការ ៣​ការពារ ៣​កុំ និង​វិធាន​ការណែនាំ​ផ្សេងៗ​ទៀត​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម