Connect with us

ព័ត៌មានជាតិ

ថ្នាំញៀន​ជាង១១គីឡូក្រាម លោត​ឆ័ត្រ​ឆ្លង​ចូល​កម្ពុជា ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

បានផុស

នៅ

ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ លោក កែវ សុថា ស្នងការរង​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ថ្នាំញៀន​ជាង​១១​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ភូមិ​តា​ប៉ិប សង្កាត់​បាវិត ក្រុង​បាវិត ក្នុង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ខណៈ​ជនសង្ស័យ​ដឹងខ្លួន​បាន​រត់គេចខ្លួន​ចូលទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​បាត់ ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សុថា បន្តថា អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ស្តីពី​ការទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦៩-១៧០ ស្ថិតក្នុង​ភូមិ​តា​ប៉ិប សង្កាត់​បាវិត ក្រុង​បាវិត។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៦១១ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​ដោយមាន​ការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម (​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​) ដើម្បី​ចាប់ខ្លួន​យកមក​ចាត់​ការបន្ត​តាមច្បាប់​។ ចំណែកឯ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​។

សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន​៖

-​ទី​១ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៨,៥០០.០៨ គ​.​ក្រ​

-​ទី​២ ថ្នាំញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​(​គ្រាប់​) ទម្ងន់​១,២៥៦.០៣ គ​.​ក្រ​

-​ទី​៣ ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់​១,០៣៦.០៨ គ​.​ក្រ​

-​ទី​៤ ថ្នាំញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៩៥៨.៣៦ គ​.​ក្រ​

-​ទី​៥ សារធាតុ​ស​ង្ស័យ​ជា​ថ្នាំញៀន​ដប​ទឹក​ពណ៌​ស​ចំនួន​១០​ដប​

-​ទី​៦ កាបូបស្ពាយ​ពណ៌​ខ្មៅ (​ដាក់​ថ្នាំញៀន​២) ដោយ​សរុប​សារធាតុ​ញៀន​ចាប់យក ទម្ងន់​១១,៧៣៦.៨៥ គ​.​ក្រ​៕

ដោយ​ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម